ចាំបាច់ទៅដល់ថៃ! កន្លែងស្នាក់នៅកោះកុងហូរហៀរមានទាំងបែបអឺរ៉ុប ឃើញហើយទប់ចិត្តមិនបាន

  • 2018-12-05 04:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​សល់​ប្រមាណ​១អាទិត្យ​ទៀត​ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ប្រចាំ​ខេត្ត​កោះ​កុង​ នឹង​ចាប់​ផ្ដើម​សាជាថ្មី​ នៅ​ថ្ងៃ​ទី​ ១៤ ដល់​ ១៦ ខែ​ធ្នូ​ ឆ្នាំ​២០១៨​។ ​ព្រឹត្តិការណ៍​នេះ​ ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​សហការ​ជាមួយ​ថៃ​ (ខេត្ត​ត្រាត) ​​ឲ្យ​ត្រៀម​បន្ទប់​សម្រាប់​ទទួល​ភ្ញៀវ​ ក្នុង​ករណី​ខ្វះ​ខាត។ ​​យ៉ាង​ណា​ក្ដី ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កោះកុង​ក្នុង​ឱកាស​នេះ​​ ក៏​បាន​បង្កើន​ការ​ផ្គត់ផ្គង់​កន្លែង​ស្នាក់​នៅ​ដល់​ភ្ញៀវ​បន្ថែម​ផង​ដែរ។​​​

រូបភាព​ហ្វេសបុក រីសតតាតៃ និង​ម៉ារីណា

រីសតតាតៃ និង​ម៉ារីណា បាន​រៀបចំ​តង់​ជា​ច្រើន​សម្រាប់​ភ្ញៀវ​គ្រប់​ទិស​ទី​​ក្នុង​បរិវេណ​រីសត​​ផ្ទាល់​។​ បើ​តាម​លោក​ ដាត់ ពិសិដ្ឋ អ្នក​គ្រប់គ្រង​នៃ​បាន​បញ្ជាក់​ប្រាប់​ Sabay ​ថា​  ​បន្ទប់​ស្នាក់នៅ​សម្រាប់​ពិធីបុណ្យ​នេះ​ ​ត្រូវ​បាន​កក់​ស្ទើរ​ទាំង​អស់ ហើយ​ត្រូវ​ការ​​រៀប​ចំ​តង់​បន្ថែម​ ​​ដើម្បី​ឆ្លើយ​តប​តម្រូវការ​ និង​​កុំឲ្យ​​ភ្ញៀវ​ពិបាក​រក​កន្លែង​គេង​ណា​ឆ្ងាយៗ​។

​ រាល់​តង់​នីមួយៗ ​ដែល​បាន​កក់ នឹង​ផ្ដល់​ជូន​បន្ថែម​នូវ​អាហារ​ពេលព្រឹក​ អាង​ហែល​ទឹក​ កាយ៉ាក់​សម្រាប់​ចែវ​លេង​តាម​ដង​ព្រែក ​ដោយ​ឥត​គិត​ថ្លៃ។ ចំពោះ​​តង់​គេង​មនុស្ស​ម្នាក់​ តម្លៃ ៣៥ដុល្លារ និង​សម្រាប់​២នាក់​ តម្លៃ​ ៤៥ដុល្លារ។

ដោយ​ឡែក​ បើ​ក្រឡេក​ទៅ​ស្គាល់​​រមណីយដ្ឋាន​ថ្មី​លើ​ទឹក​ដី​បៃតង​កោះកុង​ ​មាន​ឈ្មោះថា កោះ​ស្នេហ៍ ឡុង ប៉ិច (Koh Sne Long Beach ) ដែល​មាន​ផ្ទះ​ស្នាក់​នៅ​ស្រស់​ស្អាត​ដូច​នៅ​អឺរ៉ុប​ ជាមួយ​​ធម្មជាតិ​ពាម​ក្រសោប ព្រៃ​កោង​កាង​ ​ស្ថិត​នៅ​ជិត​រមណីយដ្ឋាន​ទេសចរណ៍​។ ទី​តាំង​ស្ថិត​នៅ ភូមិ​ស្ទឹងវែង ​សង្កាត់​ស្ទឹងវែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ។ ​​​​

រូបភាព៖ ហ្វេសបុក សម្រស់ខេត្តកោះកុង

យ៉ាងណាមិញ​ លោក​អ្នក​ដែល​ចង់​ទៅ​ចូលរួម​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​កោះកុង​ តែ​មិន​ទាន់​មាន​កន្លែង​ស្នាក់​នៅ​ ចាំបាច់​ត្រូវ​រក​កន្លែង​ទុក​មុន។ ​សូម​ទាក់​ទង​ សណ្ឋាគារ និង​ផ្ទះ​សំណាង​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ​ខាងក្រោម​៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម