ឆ្នាំនេះ K-Pop វាយលុកតារាង Billboard ញាក់សាច់ ហើយនេះជាបញ្ជីចំណាត់ថ្នាក់ជើងខ្លាំង

  • 2018-12-05 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​ ២០១៨​នេះ​ តារា និង​ក្រុម​ចម្រៀង​ K-Pop ជា​ច្រើន​បាន​លេច​មុខ​ជា​បន្តបន្ទាប់​នៅ​លើ​តារាង​ Billboard ដែល​បង្កើត​ជា​ប្រវត្តិសាស្ត្រ​ជោគជ័យ​មួយ​ទៀត​របស់​តារា​ទាំង​នោះ។

កាល​ពី​ថ្ងៃទី​ ០៤ ខែ​ធ្នូ​ Billboard បាន​បង្ហាញ​ពី​តារា​ប្រចាំ​ឆ្នាំ ២០១៨ ដោយ​​លើ​តារាង​នោះ​ដែរ មាន​តាំងពី​ EXO, BTS, BLACKPINK, NCT127, GOT7 និង​ក្រុមតារាជា​ច្រើន​ទៀតដែល​សុទ្ធ​វាយលុក​ទីផ្សារ​ចម្រៀង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។

សម្រាប់​តារាង "World Albums” BTS បាន​ស៊ី​ដាច់​ឈរ​លើ​ចំណាត់​ថ្នាក់កំពូល​ទាំង​ ៣ ជាមួយ​អាល់ប៊ុម​ទាំង​ ៣​របស់​ខ្លួន​មានដូចជា៖ “Love Yourself: Tear”, “Love Yourself: Answer” និង​ “Love Yourself: Her”។

BTS

ចំណែក​អាល់ប៊ុម​ទោល​ដំបូង​របស់​ Lay សមាជិក​ក្រុម​ EXO មាន​ឈ្មោះ​ថា​ "NAMANAMA” ក៏​បាន​ស្ថិត​លើ​កំពូល​តារាង​នេះ​ដែរ ដោយ​កាន់កាប់​ចំណាត់ថ្នាក់​ទី ៤ ហើយ​អាល់ប៊ុម​ "Hope World” របស់​ J-Hope សមាជិក​ក្រុម​ BTS ជាប់​លេខ ៥។

Lay

វិល​មក​វិញ​ជា​ថ្មី​ អាល់ប៊ុម​ "Don't Mess Up My Tempo” របស់ EXO បាន​ជាប់​លេខ​ ៨ ស្របពេល​ អាល់ប៊ុម​ "mono” របស់​ RM មេក្រុម BTS ជាប់លេខ​ ៩។

EXO

រីឯ​ក្រុម​ BLACKPINK វិញ​ក៏​មាន​មុខ​ជាប់​ចំណាត់​ថ្នាក់​ល្អ​ដែរ គឺ​លេខ​ ១២ តាមរយៈ​អាល់ប៊ុម​ "Square Up” ហើយ​បន្ទាប់​ពី​នេះ​ លេខ ១៣ បាន​ទៅ​លើ​អាល់ប៊ុម​ជប៉ុន "Face Yourself” របស់​ BTS និង​ “Regular-Irregular” របស់​ NCT 127 ស្ថិត​នៅ​លេខ ១៤។

BLACKPINK

ងាក​ចូល​តារាង​ "World Album Artists” BTS ក្លាយជា​ម្ចាស់​តំណែង​កំពូល​ទី ១ តាម​ពីក្រោយ​ដោយ Lay ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ២ EXO ជាប់​លេខ ៥ J-Hope ជាប់​លេខ ៦ RM ជាប់​លេខ ៧ BLACKPINK ជាប់​លេខ ៩ និង​ NCT127 ជាប់​លេខ ១០។

ចំណែក​ តារាង​ “Top Artists” BTS ជាប់​លេខ ៨ ស្របពេល​ EXO ជាប់​លេខ ៧៦។

Billboard ក៏បាន​បង្ហាញ​តារាង “Independent Albums” ដែរ ដោយ​ក្នុង​នោះ អាល់ប៊ុមរបស់ BTS ”Love Yourself: Tear” ជាប់​លេខ ៣, អាល់ប៊ុម “Love Yourself: Answer” ជាប់​លេខ៥ និង​ “Love Yourself: Her” ជាប់​លេខ ។ សម្រាប់​ “NAMANANA” របស់​ Lay បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៣៤។

BTS

ចុងក្រោយ​សម្រាប់តារាង “Social 50” ឆ្នាំ​ ២០១៨ BTS ជាប់​លេខ ១ រយៈ​ពេល​ដល់​ទៅ​ ១០៣ សប្ដាហ៍ ហើយ​នៅ​ចុង​ឆ្នាំ​ក៏​នៅ​តែ​រក្សា​តំណែង​នេះ​ដែរ។ EXO ក៏​មិន​ធម្មតា​ដែរ ដោយ​បាន​យក​ឈ្នះ​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ២ ហើយ​ GOT7 ជាប់​លេ​ខ ៦, NCT ជាប់​លេខ ៩, MONSTA X ជាប់​លេខ ១១, SEVENTEEN ជាប់​លេខ ១២, Wanna One ជាប់​លេខ ១៤, NCT 127 ជាប់​លេខ ២៣, BLACKPINK ជាប់​លេខ ២៨, TWICE ជាប់​លេខ៣៣, Stray Kids ជាប់​លេខ៤១, NCT Dream ជាប់​លេខ៤៣ និង​ SHINee ជាប់​លេខ៤៦៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម