Ronaldo ឬ Messi នឹង​ឈ្នះ Ballon d'Or សារ​ជា​ថ្មី​នៅ​ឆ្នាំ​២០១៩?

  • 2018-12-05 07:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luka Modric បាន​លើក​ពាន​ Ballon d'Or យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​លើក​ដំបូង​ ដោយ​បាន​បំបែក​កំណត់ត្រា​ការ​បណ្ដាក់គ្នា​ឈ្នះ​ពាន​នេះ​របស់​ Lionel Messi និង​ Cristiano Ronaldo នៅ​១​ទសវត្ស​ចុង​ក្រោយ។​

ការ​បាត់បង់​ពាន​មិនមែន​មាន​ន័យ​ថា​អវសាន​របស់​ Messi និង​ Ronaldo បាន​មក​ដល់​នោះ​ទេ​ គឺ​ច្បាស់​ណាស់​តារា​ឆ្នើម​ទាំង​ពីរ​នឹង​មាន​ឈ្មោះ​ប្រជែង​ពាន​នេះ​សារ​ជា​ថ្មី​នៅ​ឆ្នាំ ២០១៩។ ពួកគេ​មាន​សង្ឃឹម​លើក​ពាន​ទៀត​បាន​ឬ​អត់​យើង​ទៅ​មើល​កត្តា​កំណត់​ពាន​ Ballon d'Or ចំនួន​៣​នៅ​ខាង​ក្រោម៖

១. ពាន​ Champions League

Antoine Griezmann បាន​និយាយ​ថា​តម្លៃ​របស់​ពាន​ World Cup គឺ​តូច​ជាង​បើ​ធៀប​ជាមួយ​ Champions League។​ បើ​ទោះ​ជា​សម្ដី​នោះ​លេង​សើច​ ឬ​ពិត​ប្រាកដ​ ក៏​គេ​អាច​ដឹង​ដែរ​ថា​ សម្រាប់​ ឱកាស​ឈ្នះ​ Ballon d'Or គឺ​ពិតជា​ស្ថិត​នៅ​លើ​ Champions League ពិត​មែន។​ កីឡាករ​ដែល​លើក​ពាន​ Ballon d'Or ៥​នាក់​ចុង​ក្រោយ​សុទ្ធ​តែ​ជួយ​ក្រុម​របស់​ពួកគេ​ឈ្នះ​នៅ​ Champions League។​

២. Ronaldo និង​ Messi កំពុង​ដណ្ដើម​គ្នា​យក​ពាន​ទី​៦

​ ទាំង​កីឡាករ​ពាក់​លេខ​៧ និង​លេខ​១០​ដ៏​ល្បីល្បាញ​ទាំង​ពីរ​ម្នាក់​ៗ​សុទ្ធតែ​មាន​ពាន​៥​នៅ​ក្នុង​ដៃ។ ពួកគេ​ប្រាកដ​ជា​ប្រឹងប្រែង​សម្រាប់​ពាន​ទី​៦​ក្រោយ​ខកខាន​ឈ្នះ​នៅ​ឆ្នាំ​២០១៨​នេះ។​ នៅ​រដូវ​កាល​ថ្មី​​ Ronaldo បាន​កក់​១១​គ្រាប់​រួច​ហើយ​ជាមួយ​ Juventus ខណៈ​ដែល​ Messi មាន​១៥​គ្រាប់​ នៅ​១៥​ប្រកួត។

៣. Mbappe, Neymar និង​ Griezmann

Ronaldo និង​ Messi មិន​មែន​ជា​តារា​លេចធ្លោ​តែ​២​រូប​ដូចកាល​ពី​មុន​ទេ​។ វត្តមាន​របស់​កីឡាករ​ថ្មី​ៗ​ដូចជា Mbappe, Neymar និង​ Griezmann នឹង​ជា​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​របស់​ពួកគេ។ ដូច​និយាយ​ពី​ខាង​លើ​ បើ​ Atletico Madrid ឈ្នះ​ Champions League នោះ​ Griezmann អាច​ជា​បេក្ខភាព​ខ្ពស់​ឈ្នះ​ Ballon d'Or តែ​បើ​ Paris Saint-Germain ឈ្នះ​វា​ គេ​អាច​ឃើញ Kylian Mbappe ឬ Neymar ឈរ​កាន់​ពាន​លើ​វេទិកា​កិត្តិយស៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម