ហេតុ​ផលនេះហើយ ទាក់ចិត្តតារាប្រុសទាំង ៣ស្រឡាញ់ប្រពន្ធខ្លាំង រហូតដណ្ដឹងរៀបការ

  • 2018-12-05 08:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ ២០១៨​នេះ​ មង្គលការ​របស់​តារាថៃ​ ៣​គូ​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ហើយរឹត​តែ​រំភើប​ពេល​ដឹង​ពី​ទំហំ​ក្ដី​ស្រឡាញ់​ដែល​ពួកគេ​មាន​ឲ្យ​គ្នា។ ពួកគេ​បាន​ឆ្លងកាត់​រឿង​ជា​ច្រើន​ជាមួយ​គ្នា ប៉ុន្តែ​នៅ​តែ​ស៊ូ​កាន់​ដៃគ្នា​ មិនលែង​ជា​ដាច់​ខាត។ ​តើ​មាន​មូលហេតុ​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ទាំង​នោះ​ ស្រឡាញ់​គូ​ស្នេហ៍​របស់​ខ្លួន​ខ្លាំង​ម្ល៉េះ?

១. ប្ដី​ប្រពន្ធ​តារា​សម្ដែង​  Noom Sornram និង Tik Big Brother

គូស្នេហ៍​មួយ​នេះ​បាន​ប្រារព្ធ​ពិធី​មង្គលការ​បែប​សាមញ្ញ​បំផុត នៅ​ថ្ងៃ​ទី​ ២១ ខែកញ្ញា ឆ្នាំ ២០១៨។ Noom ដែល​ជា​ស្វាមី​បាន​និយាយ​ថា​ ហេតុផល​ដែល​លោក​ដក​ចិត្ត​មិនរួច​ពី​ម្ចាស់​ចិត្ត​ម្នាក់​នេះ​ ក៏ ដោយសារ​ នាង​តែង​មើល​ថែ​ថ្នាក់ថ្នម​នៅ​ពេល​លោក​ពិបាក​ចិត្ត។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ក៏​មើល​ថែប្រតិបត្តិម្ដាយរបស់លោក​ល្អ​បំផុត​ដែរ។

២. ប្ដី​ប្រពន្ធ​តារាសម្ដែង​ Janie Thienphosuwan និង​ Mickey The Face

ពួកគេ​ទាំង​ ២​នាក់ បាន​រៀប​ការ​នឹង​គ្នា​នៅ​ថ្ងៃ​ទី​ ១៩ ខែតុលា ឆ្នាំ ២០១៨ ក្រោយ​ពី​មើល​ចិត្ត​គ្នា​អស់​មួយ​រយៈ។ ទាំង​សង្ហា ទាំង​មាន​ មិន​ខ្វះទេនារី​ៗតាម​ស្នេហ៍ ប៉ុន្តែ​ Mickey មិន​ដែល​យក​ភ្នែក​មើល​ ក្រៅ​ពី​ Janie ទេ។ មូលហេតុ​ដែល​លោក​ស្រឡាញ់​ស្មោះ​បែប​នេះ​ ក៏​ដោយសារ​ ប្រពន្ធ​របស់​លោក​នេះ​ គឺជា​នារី​ម្នាក់​ស្លូតបូត និង​តែង​មើល​ថែ​លោក​គ្រប់ពេល។​

៣. ប្ដី​ប្រពន្ធ​ DJ Push និង​ Jooy Warattaya

ទាំង២​នាក់​នេះ​បាន​កាន់​ដៃ​គ្នា​ចូល​រោងការ​ទៅ​តាម​ប្រពៃណី​នៅ​ថ្ងៃ​ទី​ ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​តារាៗជា​ច្រើន។ DJ Push ដែល​ជា​ស្វាមី​បាន​បង្ហើប​អារម្មណ៍​ពិត​ថា​ ហេតុ​ផល​សំខាន់​ដែល​លោក​ស្រឡាញ់​ Jooy ខ្លាំង​បំផុត​នោះ ក៏​ដោយសារ​នាង​ចិត្តល្អ និង​គោរព​អ្នក​នៅ​ជុំវិញ​ខ្លួន​ ពិសេស​នាង​ចូលចិត្ត​ធ្វើ​បុណ្យណាស់។ តាំង​ពី​លោក​បាន​ស្គាល់​នាង​មក​ លោក​ក៏​មាន​ឱកាស​បាន​ដើរ​ធ្វើ​បុណ្យ​ច្រើន​ឡើងៗ ហើយ​ធ្វើ​ឲ្យ​លោក​ជ្រះ​ថ្លា​ខ្លាំង​ណាស់៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី