អ្នកទី១២មកដឹងទាំងអស់គ្នា! ក្រសួងចេញថ្ងៃប្រឡងឆមាស និងបាក់ឌុប២០១៩ហើយ

  • 2018-12-05 09:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​ការ​ប្រព្រឹត្តិ​ទៅ នៃ​ការ​ប្រឡង​ថ្នាក់​មធ្យម​សិក្សា​បឋមភូមិ និង​ទុតិយភូមិ​ឆ្នាំ​២០១៩​ហើយ។ នៅ​ក្នុង​នោះ​ចំពោះ​សិស្ស​ថ្នាក់​ទី​១២ ការ​ប្រឡង​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​ដូច​ខាង​ក្រោម​នេះ៖

  • ការ​ប្រឡង​ឆមាស​លើក​ទី​១ សម្រាប់​ថ្នាក់​ទី​១២ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​២៥ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩។

  • ការ​ប្រឡង​ឆមាស​លើក​ទី​២ សម្រាប់​ថ្នាក់​ទី​១២ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​១៥ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩។

  • ដោយ​ឡែក​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ​២០១៩។ ចំណែក​ឯ​ការ​ថ្ងៃ​ប្រកាស​លទ្ធផល​វិញ​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៩៕

ដើម្បី​លម្អិត​សូម​មើល​សេចក្ដី​ជូន​ដំណឹង​ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ