សប្បាយកប់! តារាល្បីៗជុំជើងគ្នាក្នុងព្រឹត្តិការណ៍រត់កម្សាន្តជាមួយភ្លើងពណ៌ពេលរាត្រីមិនធ្លាប់មានពីមុន

  • 2018-12-05 09:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ២០១៨ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក Metfone Night Race នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២២ ខែធ្នូ ខាង​មុខ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ អម​ជាមួយ​ការ​ប្រគំ​តន្រ្តីដែល​មាន​ការ​ចូល​រួម​ពី​កំពូល​តារា​ចម្រៀង​ល្បីៗ ដូច​ជា​លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រីនាង DJ Maily និង​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត។

KIT ច្រើន​ជាង​១​ម៉ឺន​កញ្ចប់​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ព្រឹត្តិការណ៍​រត់​ប្រណាំង​ខាង​លើ មាន​ដូចជា ដង​ពន្លឺ អាវ​យឺត វ៉ែនតា​ពន្លឺ បូរ​ពន្លឺ កង​ពន្លឺ​ជា​ដើម ដើម្បីញ៉ាំងឲ្យរាត្រីកាលនៃការរត់ប្រណាំងពោរពេញដោយភ្លើងពណ៌ដ៏ទាក់ទាញ។​

Metfone Night Race ជា​ព្រឹត្តិការណ៍​ដ៏​រំភើប​ថ្មី​មួយ​ទៀត​រៀប​ចំ​បន្ត​ឡើង​ពី​កម្មវិធី​ប្រណាំង​ពណ៌ (Color Race) ដ៏​ធំ​សម្បើម​កាល​ពីឆ្នាំ ២០១៥ និង​ធ្វើ​ឡើង​ដើម្បី​អប​អរ​ខួប​គម្រប់​១០​ឆ្នាំ​របស់ក្រុមហ៊ុនមិត្តហ្វូន។ Metfone Night Race គឺ​ជា​ការ​រត់​ប្រណាំង​ចម្ងាយ ១.៥គីឡូម៉ែត ជា​បទ​ពិសោធន៍​ថ្មី​ពោរ​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីក​រាយ​ដល់​អ្នក​ចូល​រួម​ទាំង​អស់​គ្នា​ដែល​ចូល​ចិត្ត​ស្វែង​រក​ការ​កម្សាន្ត​ និង​ការ​រត់​ប្រណាំង​ធម្មតា ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​ដ៏​ស្រស់​ស្អាត ដោយ​អ្នក​ចូល​រួម​អាច​ដើរ ឬ​រត់​ដោយ​សេរី នៅ​តាម​ដង​ផ្លូវ​ដែល​មាន​សញ្ញា​តាំង​បង្ហាញបង្គោល​ឥន្ទធនូ ស្នោអ័ព្ទ​ ការ​បាញ់​ក្រដាស និង​ការ​កម្សាន្ត​​ផ្សេងៗ​ទៀត។

អ្វី​ដែល​ពិសេស​នោះ អ្នក​ចូល​រួម​ទាំង​​អស់​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ រំភើប​ជាមួយ​ការ​សម្តែង​ដោយ​តារា​ចម្រៀង​ល្បីៗ​ប្រចាំប្រ​ទេស​​កម្ពុជា និង​ DJ លំដាប់​អន្តរជាតិ​ដែល​ចាំ​ស្វាគមន៍​លោក​អ្នក​ទាំង​អស់​គ្នា។ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​សកម្មភាព និង​ការ​សម្តែង​ជា​ច្រើន​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​រាត្រី​នៃ​ការ​រត់ប្រណាំង​នោះ។

អតិថិជន​មិត្តហ្វូន​ទាំង​អស់​អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​ធើ្វ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ប៉ុណ្ណោះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅ​នឹង​កម្មវិធី​នេះ​ សូ​មចូល​ទៅ​កាន់ តំណភ្ជាប់នេះ ឬ​តាមដាន​ទំព័រ​ហ្វេសប៊ុករបស់ Metfone

តោះ! ចាំអង្កាល់ទៀត ទៅរត់លេងសប្បាយៗ ថតរូបលេងជាមួយភ្លើងពណ៌ដ៏ស្រស់ស្អាត ជួបជាមួយតារាសល្បីៗទាំងអស់គ្នា៕