Sarri៖ Morata មិន​សូវ​មាន​ស្មារតី​រឹងមាំ​ទេ

  • 2018-12-05 11:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​លើក​ឡើង​ថា​ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​កីឡាករ​ Alvaro Morata មិន​មាន​ស្មារតី​រឹងមាំ​ដូច​កីឡាករ​ Riccardo Saponara ដែល​គាត់​ធ្លាប់​បង្ហាត់​កាល​ពី​នៅ​ក្លឹប​អ៊ីតាលី Empoli។

លោក​បាន​និយាយ​ថា​៖ " វា​ពិបាក​និយាយ​ណាស់​។ កាល​ពី​នៅ​ Empoli ខ្ញុំ​មាន​កីឡាករ​ដ៏​ល្អ​ម្នាក់​ឈ្មោះ​ Riccardo Saponara ដែល​យើង​បាន​លក់​ឲ្យ​ AC Milan។ គាត់​ក្នុង​ចំណោម​កីឡាករ​ល្អ​ៗ ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ តែ​គាត់​មាន​ស្មារតី​មិន​រឹង​មាំ "។

លោក​បាន​បន្ត​ថា​៖ " Alvaro បាន​ស៊ុត​ចូល​ ៤-៥​គ្រាប់​នៅ​ ៦​ប្រកួត​ចុង​ក្រោយ​របស់​គាត់​ ហើយ​ខ្ញុំ​មិន​ឃើញ​មាន​បញ្ហា​ធំ​ដុំ​ទេ​ និង​សង្ឃឹម​ថា​នឹង​មាន​គ្រាប់​បាល់​បន្ថែម​ទៀត​។ រាល់​ដង​គាត់​រក​គ្រាប់​បាល់​ជា​មធ្យម​ ១៥-១៦​គ្រាប់។ ខ្ញុំ​និយាយ​ជាមួយ​គេ​រាល់​អាទិត្យ​ តែ​លើ​ទីលាន​គេ​នៅ​តែ​ឯង​ " ។

លោក​បាន​បន្ថែម​ថា​៖ " ខ្ញុំ​គិត​ថា​ នៅ​ពេល​ថ្មី​ៗ​នេះ Morata លេង​ល្អ​ដែរ​ តែ​អត់​ទាន់​អស់​ពី​សមត្ថភាព​របស់​គេ​ទេ​ " ។

Alvaro Morata បាន​ចាកចេញ​ពី​ក្លឹប​ Real Madrid ទៅ​កាន់​ Chelsea ក្នុង​តម្លៃ​ ៦០​លាន​ផោន (​ត្រូវ​នឹង​ជាង ៧៦​លាន​ដុល្លារ) ហើយ​ចាប់​ពី​ពេល​នោះ​មក​ គេ​រក​គ្រាប់​បាល់​បាន​ ២២​គ្រាប់​ក្នុង​ ៦៧​ប្រកួត​គ្រប់​កម្មវិធី​របស់​ Chelsea៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី