ឆ្កែ​មួយ​ក្បាល​ បាន​ជួយ​សង្គ្រោះ​គ្រាប់​បាល់​យ៉ាង​អស្ចារ្យ

  • 2018-12-05 12:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​រវាង​ Juventud Unida Gualeguaychu និង​ក្លឹប​ Defensores de Belgrano de Villa Ramallo នៅ​ក្របខ័ណ្ឌ​ Toreno Federal A Zone 2 ដែល​ជា​លីគ​លំដាប់​៣​ របស់​ប្រទេស​អាហ្សង់ទីន កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ មាន​ឆ្កែ​មួយ​ក្បាល​បាន​បោល​យ៉ាង​លឿន​ចូល​ក្នុង​ទីលាន​បាល់ទាត់​ដែល​កំពុង​តែ​ប្រកួត។

ក្នុង​គ្រា​ពេល​ដែល​ អ្នក​ចាំ​ទី​របស់​ក្លឹប​ Defensores de Belgrano បម្រុង​តែ​ Clear បាល់​ចេញ​តែ​មិន​បាន​សម្រេច​ដោយ​ការ​ពាំង​របស់​កីឡាករ​ Juventud។ ពេល​នោះបាល់​ប៊ិះ​នឹង​ចូល​ទី​ទៅ​ហើយ​ ស្រាប់​តែ​ឆ្កែ​មួយ​ក្បាល​បាន​បោល​ទៅ​ហើយ​សង្គ្រោះ​បាន​សម្រេច​។

វីដេអូ​របស់​សត្វ​ឆ្កែ​មួយ​នោះ​ កំពុង​តែ​សាយ​ភាព​ និង​លើក​យក​ជា​ប្រធាន​បទ​តាម​សារព័ត៌មាន​ធំ​ៗ​ មួយ​ចំនួន​ដូច​ជា​ BBC, ESPN, Washington Post ជា​ដើម។

ខាង​ក្រោម​នេះ​ជា​ វីដេអូ​ដែល​សត្វ​ឆ្កែ​បាន​សង្គ្រោះ​គ្រាប់​បាល់​ដ៏​អស្ចារ្យ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម