ក្លឹប​ទាំង​ ១០​ដែល​បាន​ចំណូល​ច្រើន​បំផុត​ពី​ FIFA អំឡុង​ពេល​ World Cup

  • 2018-12-05 13:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ក្នុង​ទឹកដី​រុស្ស៊ី​ ឆ្នាំ​២០១៨ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA បាន​ចំណាយ​លុយ​សរុប​ ១៩០​លាន​អឺរ៉ូ (ត្រូវ​នឹង​ជាង​ ២១៥លាន​ដុល្លារ​) ទៅ​កាន់​ ក្លឹប​ចំនួន ៤១៦​ ក្នុង​៦៣​ប្រទេស​។ ដោយ​ក្លឹប​នីមួយ​ៗ ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៧,៥០០​អឺរ៉ូ (ត្រូវ​នឹង​ជាង​ ៨៥០០​ដុល្លារ​) សម្រាប់​កីឡាករ​ម្នាក់​ ក្នុង​មួយ​ថ្ងៃ​ ដោយ​គិត​ចាប់​ពី​ ២​សប្ដាហ៍​មុន​ World Cup។ ក្លឹប​ទាំង​ ១០​ខាង​ក្រោម​នេះ ជា​ក្លឹប​ដែល​ទទួល​បាន​ចំណូល​ពី FIFA ច្រើន​ជាង​គេ​ អំឡុង​ពេល​ World Cup៖

១. ក្លឹប​ Manchester City ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៥​លាន​ដុល្លារ​។

២. ក្លឹប​ Real Madrid ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៤.៨លាន​ដុល្លារ​។

៣. ក្លឹប​ Tottenham Hotspur ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៤.៣​លាន​ដុល្លារ​។

៤. ក្លឹប​ Barcelona ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៤.១​លាន​ដុល្លារ​។

៥. ក្លឹប​ Paris Saint-Germain ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៣.៩​លាន​ដុល្លារ​។

៦. ក្លឹប​ Chelsea ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៣.៨​លាន​ដុល្លារ​។

៧. ក្លឹប​ Manchester United ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៣.៦​លាន​ដុល្លារ​។

៨. ក្លឹប​ Atletico Madrid ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៣.១​លាន​ដុល្លារ​។

៩. ក្លឹប​ Juventus ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ៣​លាន​ដុល្លារ​។

១០. ក្លឹប​ Monaco ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ជាង​ ២.៩​លាន​ដុល្លារ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី