គ្រូ​ Chelsea ថា "មិន​យល់" ក្រោយ​ចាញ់​លើក​ទី​២​រដូវ​កាល​នេះ​

  • 2018-12-06 01:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​រង​បរាជ័យ​លើក​ទី​ពីរ​នៅ​រដូវ​កាល​នេះ​ក្រោយ​ថ្វី​ជើង​ Wolves ដោយ​លទ្ធផល​ ១​ទល់​នឹង​២​បើ​ទោះ​ជា​ខំ​នាំ​មុខ​១​គ្រាប់​មុន​ក៏​ដោយ។​

កីឡាករ​វ័យ​ក្មេង​អង់គ្លេស​ Loftus-Cheek ជា​អ្នក​ស៊ុត​ឲ្យ​ក្រុម​ភ្ញៀវ​មក​ពី​ទីក្រុង​ឡុង​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​១៨​ ប៉ុន្តែ​ Wolves បាន​កែប្រែ​ស្ថានការណ៍​នៅ​វគ្គ​ទី​ពីរ​ រហូត​វាយបក​សង​បាន​២​គ្រាប់​វិញ​ដោយ​ប្រើ​ពេល​ត្រឹម​៤​នាទី។​ Jiménez និង​ Jota គឺជា​តារា​សំណាង​របស់​ក្រុម​ម្ចាស់​ផ្ទះ​ក្រោយ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៥៩ និង​៦៣។

ក្រោយ​បរាជ័យ​ក្រៅ​ដី​២​លើក​ផ្ទួន​ៗ​អ្នក​ចាត់ការ​​ Maurizio Sarri បាន​និយាយ​ថា​ លោក​មិន​យល់​ទាល់តែ​សោះ​ថា​ហេតុអ្វី​ Chelsea លេង​ចាញ់​សារ​ជាថ្មី​ ហើយ​នៅ​វគ្គ​ទី​ពីរ​ពួកគេ​បាន​ក្លាយ​ជា​ក្រុម​មួយ​ផ្សេង​ដែល​លេង​មិន​ល្អ។​ "ពួក​យើង​មិនមែន​ជា​ក្រុម​មួយ​ដូច​ពីមុន​ទេ​ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន ​គ្រាន់​តែ​ចង់​ដឹង​ថា​ហេតុ​អ្វី​ពេល​នេះ​ Chelseaបាន​ក្លាយ​ជា​ក្រុម​មួយ​ផ្សេង​គួរ​ឲ្យ​បារម្ភ​"។ បុរស​សញ្ជាតិ​អ៊ីតាលី​និយាយ​៕ ​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម