គួរឲ្យរន្ធត់! ធ្លាក់យន្ដហោះយោធាអាមេរិក ២គ្រឿងនៅឆ្នេរសមុទ្រជប៉ុន

  • 2018-12-06 01:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​យោធា​អាមេរិក​ចំនួន​ពីរ​គ្រឿង បាន​ធ្លាក់​នៅ​ឆ្នេរ​សមុទ្រ​ជប៉ុន​កាល​ពី​រ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​យោធា​អាមេរិក​ឲ្យ​ដឹង​ថា យន្តហោះ​ប្រភេទ KC-130 ដែល​មាន​ផ្ទុក​យោធា ៥​នាក់ និង​យន្ដហោះ​ចម្បាំង F/A-18 មាន​មនុស្ស​ពីរ​នាក់ បាន​ធ្លាក់​ចុះ​នៅ​ឆ្នេរ​សមុទ្រ​ជប៉ុន​​កាល​ពី​ថ្ងៃ​ពុធ​ទី ៥​ខែ​ធ្នូ​នេះ។ ក្រុម​រុក​រក និង​ជួយ​សង្គ្រោះ​អាមេរិក រួម​ទាំង​កងទ័ព​ជើង​ទឹក បាន​ចេញ​ប្រតិបត្តិការ​ភ្លាម​រហូត​ដល់​វេលា​ម៉ោង ២:០០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ឧបទ្ទវហេតុ​ធ្លាក់​យន្ដហោះ​នេះ កើត​ឡើង​នៅ​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ជប៉ុន Iwakuni ដែល​យន្ដហោះ​ទាំង​នេះ តែង​ធ្វើ​ការ​ហ្វឹកហាត់​រាល់​ដង។ ជាមួយ​គ្នា យន្ដហោះ KC-130 ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ចាក់​សាំង​ឲ្យ​យន្ដហោះ​ផ្សេង​នៅ​លើ​អាកាស ប៉ុន្តែ​នៅ​ពេល​កើត​ហេតុ គេ​មិន​បាន​ដឹង​ថា​វា​កំពុង​ចាក់​សាំង​ឬ​អត់​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ មក​ទល់​ពេល​នេះ ក្រុម​រុក​រក​ទើប​តែ​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ​កាល​ពី​វេលា​ម៉ោង ៦ ល្ងាច ខណៈ​ការ​ជួយ​សង្គ្រោះ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​បន្ដ​ទៀត៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន