Cardi B ប្រកាសលែងលះ Offset ២ថ្ងៃក្រោយធ្លាយសារទាក់ទងស្រី២នាក់ក្នុងពេលតែមួយ

  • 2018-12-06 02:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ សារ​មួយ​ត្រូវ​បាន​បែក​ធ្លាយ បង្ហាញ​ថា តារា​រ៉េប Offset បាន​រៀប​គម្រោង​ចង់​គេង​ជាមួយ​ស្ត្រី​២​នាក់​ក្នុង​ពេល​តែ​មួយ​កាល​ពី​ខែ​មិថុនា អំឡុង​ពេល​មុន Cardi B ផ្ដល់​កំណើត​ដល់​កូន​ស្រី​នាង​បន្តិច។

តាម​រយៈ​សារ​ដែល​បាន​បែក​ធ្លាយ​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា តារា​រ៉េប​ប្រុស​រូប​នេះ បាន​សួរ​ស្ត្រី​ម្នាក់​ឈ្មោះ Summer Bunni ឲ្យ​រៀប​ចំ​គម្រោង​គេង​ជាមួយ​នាង​មួយ​យប់ និង​ជាមួយ​តារា​រ៉េប​ស្រី​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ Cuban Doll។

រូបភាព​សារ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា​នេះ​ដែរ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​មនុស្ស​ស្រី​ម្នាក់​ទៀត ដែល​បាន​បញ្ជាក់​ឈ្មោះ Cardi B លើ Story នៃ Instagram របស់​នាង។ ជាមួយ​គ្នា​នោះ​ដែរ នាង​ក៏​បាន​បង្ហាញ​រូប​មួយ​សន្លឹក​ទៀត ដែល Summer Bunni កំពុង​និយាយ​ទាក់ទង​តាម​វីដេអូ​ជាមួយ Offset។ ទោះ​ជា​យ៉ាង​ណាក៏ដោយ គ្រប់គ្នានៅមិនទាន់ដឹងថា Cardi បានឃើញសារមួយនេះហើយឬក៏យ៉ាងណានោះទេ ខណៈរូបនាង មិនទាន់មានបញ្ចេញប្រតិកម្មតបត​អ្វីនៅឡើយ។

តារា​រ៉េប Cardi B បាន​បង្ហោះ​វីដេអូ​លើ Instagram របស់​នាង ប្រកាស​ថា នាង​និង​ស្វាមី Offset បាន​លែង​លះ​គ្នា​ហើយ ប៉ុន្តែ​ពួកគេ​នៅ​តែ​រក្សា​ចំណង​មិត្តភាព​ក្នុង​នាម​ជា​មិត្ត​ល្អ និង​ដៃ​គូ​មុខ​ជំនួញ​ដដែល។

គួរ​រម្លឹក​ដែរ​ថា អតីត​គូ​ស្នេហ៍​មួយ​គូ​នេះ បាន​រៀប​ការ​នឹង​គ្នា​ជា​លក្ខណៈ​ឯកជន​មួយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មុន​ពេល Cardi B ផ្ដល់​កំណើត​ដល់​កូន​ស្រី​របស់​ពួកគេ​នៅ​ខែ កក្កដា៕ ​​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម