បាត់មុខមួយរយៈ Yang Yang បង្ហាញវត្តមានដំបូង ស្រស់សង្ហាអស់ស្ទះ ជាមួយម៉ូដសក់ថ្មី
- 2018-12-06 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខមួយរយៈ Yang Yang បង្ហាញវត្តមានដំបូង ស្រស់សង្ហាអស់ស្ទះ ជាមួយម៉ូដសក់ថ្មី
ចន្លោះមិនឃើញ
ក្រោយបាត់មុខបាត់មាត់អស់មួយរយៈមក កាលពីពេលថ្មីៗនេះ តារាសម្ដែង Yang Yang បានបង្ហាញវត្តមានជាថ្មីលើកដំបូងក្នុងការចូលរួមកម្មវិធីមួយ។
តារាសម្ដែងរូបនេះ តែងតែជាសិល្បករមួយរូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ និងទស្សនិកជនជាច្រើន ដោយសារតែរូបរាង និងមុខមាត់ដ៏ស្រស់សង្ហារបស់លោក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងការចូលរួមកម្មវិធីថ្មីៗនេះ ប្រុសស្អាតរូបនេះ បានធ្វើឲ្យគ្រប់គ្នារឹតតែចាប់អារម្មណ៍ខ្លាំងមួយកម្រិតទៀត ជាមួយស្ទីលម៉ូដសក់ថ្មីរបស់លោក។
ជាមួយម៉ូដសក់ខ្លីថ្មីនេះដែរ តារាសម្ដែងប្រុសរូបនេះ ពិតជាស័ក្ដិសមខ្លាំងជាមួយស្ទីលសម្លៀកបំពាក់ឈុតខ្មៅ ដែលមើលទៅជ្រុងណាក៏សង្ហាគ្មានទាស់៕