បទ​ថ្មីរបស់ Red Velvet ខ្សត់អ្នកគាំទ្របំផុត ស្ទើរស្មានមិនដល់ ព្រោះមូលហេតុទាំង​នេះ

  • 2018-12-06 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

​ក្រុម​ចម្រៀង​ Red Velvet បាន​វិល​មក​ជួប​អ្នក​គាំទ្រ​សាជាថ្មី​តាម​រយៈ​បទ​ចម្រៀង​មាន​ជំណងជើង​ថា​ "RBB (Really Bad Boy)”។ ខុស​ពី​អ្វី​ដែល​គ្រប់​គ្នា​រំពឹង​ទុក​ ព្រោះ​ថា​បទ​ថ្មី​នេះ​ទទួល​បាន​ការ​គាំទ្រ​តិច​បំផុត​ពី​អ្នក​គាំទ្រ។

មតិ​មួយ​ចំនួន​លើក​ឡើង​ថា​បទ​ថ្មី “RRB” នេះ​ទទួល​ភាព​បរាជ័យ​ធំ​ និង​ជាប់​ចំណាត់ថ្នាក់​ទាប​បំផុត​លើ​តារាង​​ចម្រៀង​របស់​កូរ៉េ​នា​រយៈពេល​ចុង​ក្រោយ។ បើ​ប្រៀប​ធៀប​បទ​ "Bad Boy” និង​ Power Up” ដែល​ទទួល​ជោគជ័យ​ខ្លាំង​ វា​មាន​ចំងាយ​ខុស​គ្នា​ឆ្ងាយ​បំផុត។

អ្នក​ស្នេហា​វិស័យ​ K-Pop ភាគ​ច្រើន​លើក​ឡើង​ថា​ បទ​ "RBB (Really Bad Boy)” ពិបាក​ក្នុង​ការ​ស្ដាប់​ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​បទ​នេះ​ពិបាក​ទទួល​យក​គឺ​នៅ​ត្រង់​កន្លែង​វគ្គ​ដែល​មាន​ "សម្រែក"។

ហេតុផល​មួយ​ទៀត​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ផលិតកម្ម​ YG វាយលុក​ទីផ្សារ​ចម្រៀង​ខ្លាំង​បំផុត​ ជាមួយ​ការ​​បង្ហាញ​ខ្លួន​ជា​តារា​ចម្រៀង​ទោល​របស់​ Jennie (តាមរយៈបទ​ SOLO) និង Mino (តាមរយៈបទ​ Fiancé)។ ទាំង​ ២​បទ​នេះ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​មិនធម្មតា​ ដូចនេះ​វា​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ “RBB" របស់​ Red Velvet ពិបាក​កេណ្ឌ​បាន​ប្រជាប្រិយភាពក្នុង​ពេល​តែមួយ​ជាមួយ​គ្នា​នេះ៕


ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី