មុនសម្ពោធផ្លូវការ The Peninsula Private Residences ជប់លៀងមុនឱ្យ សប្បាយណាណីម្តង
- 2018-12-07 09:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនសម្ពោធផ្លូវការ The Peninsula Private Residences ជប់លៀងមុនឱ្យ សប្បាយណាណីម្តង
ចន្លោះមិនឃើញ
The Peninsula Private Residences បានរៀបចំកម្មពិធីជប់លៀងមួយ មុនការបើកសម្ពោធលក់ជាផ្លូវការជូនដល់អតិថិជនរបស់ខ្លួន កាលពីថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០១៨ នេះនៅ Sun& Moon, Urban Hotel ក្នុងរាជធានីភ្នំពេញ។
The Peninsula Private Residences ជាប្រភេទលំនៅឋានឯកជនបែបស៊ីវីល័យ ដែលមានកម្ពស់២៥ជាន់ និងបន្ទប់ក្រោមដី, ជាមួយនឹងបន្ទប់ស្នាក់នៅដែលបំពាក់ទៅដោយគ្រឿងសង្ហារឹមរួចជាស្រេចចំនួន១៥៥បន្ទប់ និងមានទីតាំង៣សម្រាប់ការធ្វើពាណិជ្ជកម្ម ក្នុងផ្ទៃដីប្រមាណជា ១,៧០០ម៉ែត្រការ៉េ ស្ថិតនៅត្រើយខាងកើតស្ពានជ្រោយចង្វារ នាសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រំពឹងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ នាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែលថា គម្រោងខុនដូរ The Peninsula Private Residences នឹងផ្តល់ជូននូវបរិក្ខារជាច្រើនរួមជាមួយនិងសេវាកម្មបដិសណ្ឋារកិច្ច ដើម្បីធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ម្ចាស់លំនៅឋាននីមួយៗមានភាពប្រសើរឡើង។ សម្រាប់ការវិនិយោគ គម្រោងនេះមានផ្តល់ការជួលត្រលប់មកវិញរហូតទៅដល់ ៨%ក្នុងមួយឆ្នាំ ក្នុងអំឡុងពេល២ឆ្នាំដល់វិនិយោគិនវិញផងដែរ។
សម្រាប់ពណ៌មានបន្ថែមអំពី The Peninsula Private Residences សូមទំនាក់ទំនងមកកាន់ ការិយាល័យផ្នែកលក់ទូរសព្ទលេខ ០១៧ ២២២ ៧៦០ ឬអ៊ីម៉ែល sales@thepeninsulacambodia.com ៕