ត្រួសៗពីគម្រោងទេសចរណ៍វប្បធម៌ កម្ពុជា-ចិន លើដីខ្មែរ ២០០ ហិកតា

  • 2018-12-06 06:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​កម្ពុជា​បាន​ក្លាយទៅជា​គោលដៅ​វិនិយោគ​ដ៏​សំ​ខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ដែល​ជា​ការ​ទាក់ទាញ​យ៉ាង​ខ្លាំង​នូវ​​ផលទុន​អន្តរជាតិ ហើយ​​ចិន​បាន​ក្លាយ​ជា​ទៅជា​ដៃ​គូ​ពាណិជ្ជកម្ម​ និង​ជា​​ប្រភព​នៃ​ផលទុន​បរទេស​ដែល​ធំ​បំផុត​នៅ​កម្ពុជា។

លំហ​នៃ​ការ​អភិវឌ្ឍ​សម្រាប់​ពេល​អនាគត​នៃ​កម្ពុជា ជា​អ្វី​ដែល​វិនិយោគិន​ជាច្រើន​មាន​ចំណាប់​អារម្មណ៍។ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​គោល​នយោបាយ​វិនិយោគ​ទូ​លំ​ទូលាយ និង​បើក​ចំហ ដោយ​មិន​មាន​ការត្រួតត្រា​អត្រា​ប្តូរ​រូបិយ​វត្ថុ​អន្តរជាតិ ហើយ​មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ សេចក្ដី​ទាមទារ​សម្រាប់​ការ​វិនិយោគ​ទាប និង​សណ្ឋាន​ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ក្មេង ដែល​មាន​អាយុ​ជាមធ្យម​ទាន​ជាង ៣០ ឆ្នាំ។

ជាក់​ស្ដែង​ក្រុមហ៊ុន Zhengheng Development (ជឹងហឹង​) បាន​ក្លាយ​ជា​ក្រុមហ៊ុន​គ្រប់​គ្រង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ និង​ទេសចរណ៍​វិជ្ជាជីវៈ​ដំបូង​មួយ​ដែល​បាន​ចូល​ខ្លួន​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ បាន​បើក​សម្ពោធ​គម្រោង​តារា​សាគរ-ឈូង​សមុទ្រ​វែង ដែល​ជា​ផ្នែក​ដំបូង​គេ​បំផុត​នៃ​គម្រោង​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ តារា​សាគរ​។ នេះ​គឺជា​ការ​ជំ​រុញ​មួយ​នៃ​យុទ្ធសាស្ត្រ «​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ​» របស់​ប្រទេស​ចិន និង​កម្ពុជា លើ​មូលដ្ឋាន​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ។

គម្រោង​នេះ​គ្រប​ដណ្ដប់​ផ្ទៃដី ២០០ ហិកតា ជា​មួយ​នឹង​ការបែងចែក​ជា ៨ ផ្នែក​រួមមាន តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា វិថី​ទស្សនីយភាព​ពាណិជ្ជកម្ម Apartment ​មើល​ឃើញ​សមុទ្រ វិឡា​ភ្នំ តំបន់​ស្នូល​ទេសចរណ៍ កំពង់ផែ​នាវា និង​បណ្តុំ​សណ្ឋាគារ​។ បន្ថែម​ទៅលើ​នេះ​ទៀត ក៏​រួមមាន​តំបន់​រមណីយ​ដ្ឋា​ន​ព្រៃ​កោងកាង ទីធ្លា​វាយ​កូន​ហ្គោល​លើ​ភ្នំ រមណីយ​ដ្ឋា​ន​ពាណិជ្ជកម្ម​និង​កម្សាន្ត ព្រលានយន្តហោះ តំបន់​ពាណិជ្ជកម្ម​សេរី ផ្សា​រួច​ពន្ធ ព្រម​ទាំង​រមណីយដ្ឋាន​ជាច្រើន​ទៀ​ត​ដែល​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ការសាងសង់។

រូបគម្រោង

នៅ​ឆ្នាំ ២០២០ នឹង​មាន​ជើង​ហោះហើរ​ផ្ទាល់​នៅ​ក្នុងស្រុក និង​ទៅ​បណ្ដា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​នានា។ នៅ​ក្រោម​ប្រតិបត្តិការ​នៃ​កំពង់ផែ​ដែល​មាន​លទ្ធ​ភាព​ផ្ទុក​ទំនិញ ៥០០០ តោន ដែល​កំពុងតែ​ស្ថិត​ក្រោម​ការ​សាងសង់ នាវា​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​ក្រុងព្រះសីហនុ​ដោយ​ចំ​ណាយ​ពេល​ត្រឹមតែ ៤០ នាទី​តែ​ប៉ុណ្ណោះ ខណៈ​កំពង់ផែ​ចំណុះ ២ ម៉ឺន​តោន​កំពុង​ស្ថិត​ក្នុង​គម្រោង​បន្ទាប់។ បន្ថែម​ពី​នេះ ​ផ្លូវ​ទៅមក ប្រវែង ៦៨ គីឡូម៉ែត្រ ដែល​អាច​ឲ្យ​រថយន្ត​៤ ​គ្រឿង​បើក​ទ​ន្ទឹ​ម​គ្នា​បាន ​ត​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ ៤៨ នៃ​​កម្ពុជា​ ក៏​ត្រៀម​បង្ហាញ​ខ្លួន​ដែរ។

ក្រៅ​ពី​នោះ តំបន់​ឧស្សាហកម្ម​ឆ្លាត​វៃ​ទំ​ហំ ៥៥ ហិកតា ដែល​មាន​តំបន់​មុខងារ​មួយ​ចំ​នួន ដូចជា​អគារ​ការិយាល័យ Apartment កម្ពស់​​ច្រើន​ជាន់ វិថី​ពាណិជ្ជកម្ម ក្លិប​រាត្រី សណ្ឋាគារ​ប្រណីត និង​កន្លែង​ហាត់​កីឡា​ជាដើម ដែល​នឹង​បំពេញ​តាម​សេចក្ដី​ចង់បាន​របស់​ក្រុម​អ្នក​ដែល​ចូល​មក​ក្នុង​តំបន់។

កាល​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា ឆ្នាំ ២០១៨ ភាគី​ខាង​កម្ពុជា​ដែល​មាន​ឯកឧត្តម យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍន៍​កម្ពុជា ជា​តំណាង និង​​ខាង​ក្រុមហ៊ុន Zhengheng ​ប្រចាំ​កម្ពុជា ដែល​មាន​លោក តឹង ពីភីង ជា​ប្រធាន​បាន​ធ្វើ​ពិធី​សម្ពោធ​ជា​សាកល និង​ពិធី​បញ្ចុះ​បឋម​សិលា​របស់​គម្រោង​​ជា​ផ្លូវការ​ហើយ។ គម្រោង​ទាំង​មូល​កំពុង​ដំណើរ​ការ​អភិវឌ្ឍន៍ ឯ​លទ្ធផល​នឹង​នាំ​ឲ្យ​ឃើញ​ជាក់​ស្ដែង​តាម​ពេល​វេលា​ដែល​បាន​កំណត់៕

អត្ថបទ៖ សុខណា