កាន់តែរំជួលចិត្ត! ថ្ងៃជូនដំណើរចុងក្រោយ Beat Richner មានសាច់ញាតិតែម្នាក់គត់មកពីស្វីស

  • 2018-12-06 05:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ការងារ Sabay ដែល​ទៅ​ផ្ដិត​យក​ទិដ្ឋភាព​ដោយ​ផ្ទាល់​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ដាក់​តម្កល់​អដ្ឋិធាតុ​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត Beat Richner មាន​សាច់​ញាតិ​តែ​ម្នាក់​គត់​ដែល​មក​ពី​ទីក្រុង​ហ្សួរិច ប្រទេស​ស្វីស​ ញាត់​ម្នាក់​នោះ គឺ​ត្រូវ​ជា​បងស្រី​បង្កើត​របស់​លោក​វេជ្ជបណ្ឌិត គឺ​លោក​យាយ Annaregula Lutz ដែល​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​។

ក្រៅ​ពី​លោក​យាយ Annaregula Lutz គឺ​មាន​ក្រុម​មន្ត្រី​មូល​និធិ​គន្ធបុប្ផា ដែល​អម​ដំណើរ​មក​ជាមួយ​លោក​យាយ។ លោក​យាយ Annaregula Lutz បាន​មក​ដល់​តាំង​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ម្សិល​មិញ​នេះ ដើម្បី​យក​អដ្ឋិធាតុ​មក​តម្កល់​នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប តាម​បណ្ដាំ​របស់​ប្អូន​ប្រុស។

នៅ​ក្នុង​ពិធី​ដង្ហែ​អដ្ឋិធាតុ​របស់​ប្អូន​ប្រុស ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប និង​ពិធី​ដង្ហែ​នៅ​រាត្រី ថ្ងៃ​ទី​០៥ ខែ​ធ្នូ ម្សិលមិញ​នេះ លោក​យាយ បាន​សម្រក់​ទឹកភ្នែក​ ជូន​ដំណើរ​ប្អូន​ប្រុស​ទាំង​មិន​អស់​អាល័យ។

នៅ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ  បាន​យាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត​ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់លោកនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប ៕

រូបភាព៖ Dr. Beat Richner អត្ថបទ៖ ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម