Fan កាន់តែជឿជាក់ Ed Sheeran និង BTS ចេញបទរួមគ្នាឆាប់ៗ ពេល Suga បង្ហាញរូបនេះ

  • 2018-12-06 05:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេច​ព័ត៌មាន​ថា​ BTS និង​ Ed Sheeran សហការ​គ្នា​ចេញ​បទ​ថ្មី​រួម​គ្នា​ ពេល​នេះ​ Suga សមាជិក​ក្រុម BTS បាន​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ដោយ​បង្ហាញ​ស្នាដៃ​ថ្មី​ក្នុង​ន័យ​បង្ហាញ​តម្រុយ​ចំៗ​ថា​ ពេលវេលា​ពិសេស​នឹង​លេច​រួបរាង​ឆាប់ៗ។

នៅ​ថ្ងៃ​ទី​ ០៦ ខែ​ធ្នូ Suga បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៃ​ការ​ធ្វើ​ភ្លេង​លើ​គណនី​ Twitter ផ្លូវការរបស់​ BTS។ លោក​បាន​សរសេរ​ថា៖ "hmm...នេះ​សម្រាប់អ្នក @edsheeran #SUGA”។ មួយ​វិញ​ទៀត​ បើ​ពង្រីក​រូបនេះ​ឲ្យ​កាន់​តែ​ធំ នោះ​នឹង​ឃើញ​ឈ្មោះ​ File នោះថា​ "ED SHEERAN ST ROUGH"។

ទោះ​បី​មិន​បាច់​និយាយ​អ្វី​ច្រើន​ ឬមិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់ៗ​ថា​ BTS និង​ Ed រួម​គ្នា​ចេញ​បទ​ថ្មី​ ក៏​អ្នក​គាំទ្រ​ភាគ​ច្រើន​ជឿជាក់ថា​ ឆាប់ៗ​នេះ​ខ្លួន​នឹង​ឃើ​ញ​ស្នាដៃ​សហការ​គ្នា​រវាង​តារា​ចម្រៀង​ទាំង​ ២​ប្រទេស៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី