ម៉ាត់ នូរុណ ​ចូល​រួម​ជាមួយ​ក្រុម​បឹង​កេត ​ហើយ

  • 2018-12-06 07:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​​ប្រយុទ្ធ ម៉ាត់ នូរុណ ​របស់​អគ្គិសនី​កម្ពុជា ​បាន​ចូល​រួម​ជាមួយ​ក្រុម​បឹង​កេត ​ជា​ផ្លូវ​ការ​ហើយ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប​បឹង​កេត​ផ្ទាល់។

កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា​រូប​នេះ ​លេង​បាន​យ៉ាង​ល្អ​ឱ្យ​​អគ្គិសនី​កាល​ពី​រដូវ​កាល​មុន។ ដូច្នេះ​ហើយ ទើប​បាន​ជា​រូបគេ​មាន​ឱកាស​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជាតាំង​ពី​ក្រុម U21 ​រហូត​ដល់​ក្រុម​ធំ​ផង​ដែរ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ប្រាក់ សុវណ្ណារ៉ា ​កាល​ពី​ឆ្នាំ​ដើម​នេះ។ ​កីឡាករ​ដែល​គេ​ហៅ​ក្រៅ​ថា Messi ​អគ្គិសនី ​នេះ​នឹង​ទទួល​បាន​អាវ​លេខ​១០​ក្នុង​ក្រុម​បឹង​កេត​នា​រដូវ​កាល​ថ្មី​ខាង​មុខ។ នូរុណ ​ជា​អតីត​ថ្នាល​យុវជន​របស់​ក្រុម​ភ្នំពេញ​ក្រោន ​និង​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា ​សឹង​តែ​គ្រប់​កម្រិត​ទៅ​ហើយ ​តាំង​ពី​ក្រុម​យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ​មក៕​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម