ខូវ វិវឌ្ឍនា ​មាន​ឆន្ទៈ​ខ្ពស់ធ្វើ​ឲ្យ​កីឡា​ជឺជិតស៊ូ​រីក​ចម្រើនខ្លាំងនៅកម្ពុជា

  • 2018-12-06 08:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាក​ក្បាច់គុន​កម្ពុជា​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា​គួរ​ឲ្យ​កត់សំគាល់​ បើ​យើង​សង្កេត​មើល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដោយ​សារ​កីឡាករ​ កីឡា​ការិនី​ មាន​ទេពកោសល្យ​ជា​ច្រើន​នាក់​កំពុង​លេច​មុខមាត់​ បោះ​សំឡេង​នៅ​ក្នុង​ស្ថាប័ន​កីឡា​ធំ​ៗ​នានា​ បូករួម​ទាំង​ ONE Championship ​ផង​ដែរ។​

លោកគ្រូ ខូវ វិវឌ្ឍនា

យ៉ាងណា​មិញ​ មាន​តែ​កម្មវិធី​កីឡា​ជាតិ​ ចំនួន​២-៣​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជាងគេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ប៉ុន្តែ​កីឡា​ផ្នែក​ចំបាប់ ​(Jujitsu)​ វិញ​ ពុំ​សូវ​មាន​ប្រជាប្រិយភាព​ប៉ុន្មាន​ទេ។​ ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​កីឡា​មួយ​នេះ​បាន​សុះសាយ​ ក្លឹប​កីឡា​ចំបាប់​ H/Art Academy​ ដែល​មាន​លោក​ ខូវ វិវឌ្ឍនា ​ហៅ​ វី​ ដែល​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​ចំបាប់​ខ្លាំង​ក៏​បាន​រួមចំណែក​លើក​ស្ទួយ​ផង​ដែរ។​

​ប្រធាន​ក្លឹប​ខាង​លើ​នេះ​ ដើម្បី​ជា​ការ​រួមចំណែក​លើក​ស្ទួយ​កីឡា​មួយ​ប្រភេទ​នេះ​ បាន​ជួយ​បង្ហាត់​កីឡាករ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​នូវ​ស្នៀត​ចំបាប់​(Jiu jitsu)​ បន្ថែម​ទៀត​ ដល់​ខ្លា​ចាស់​របស់​ ONE​ ចាន់ រតនា ​និង​ជើង​ឯង​ Emmanuel Onyedikachi​ ជនជាតិ​នីហ្សេរីយ៉ា​ របស់​ព្រឹត្តិការណ៍​ ONE Warrior Series​ ជាពិសេស​តារា​ ជឺជីតស៊ូ​(Jujitsu)​ ទើប​រះ​ថ្មី​ ខាន់ ចេសា​ ជា​ដើម។​

លោកគ្រូ ខូវ វិវឌ្ឍនា(អាវខៀវ)

កាល​ពី​ខែ​សីហា​ កន្លង​មក​ ខូវ វិវឌ្ឍនា​ បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ហ្វឹកហាត់​កីឡា​ការិនី​ ខាន់ ចេសា​ ដើម្បី​ត្រៀម​ចូល​ប្រកួត​ក្នុង​ Asian Games​ ២០១៨​ ដែល​ចុង​ក្រោយ​នាង​ទទួល​បាន​ជយលាភី​មេដាយ​មាស​ជូន​កម្ពុជា​ផង​ដែរ។​ «ឥឡូវ​យើង​មាន​កីឡា​ការិនី​ម្នាក់​ដែល​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ឆាក​អន្តរជាតិ​ នោះ​យើង​នឹង​មាន​ប្រជាប្រិយ​ភាព​ថែម​ទៀត​ ហើយ​បង្ហាញ​គ្រប់​គ្នា​ថា​ ជីជីតស៊ូ​ (Jiu jitsu)​ អ្វី»​។ «មនុស្ស​ជា​ច្រើន​ឃើញ​ថា​ ចេសា​ យក​បាន​មេដាយ​មាស​ហើយ​រក​បាន​ប្រាក់​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ…​ អញ្ចឹង​ឥឡូវ​មនុស្ស​ចាប់​ផ្ដើម​សម្លឹង​ឃើញ​ថា​អាជីព​ក្បាច់គុន​ក៏​មាន​ឱកាស​ល្អ​ផង​ដែរ»។​

លោកគ្រូ ខូវ វិវឌ្ឍនា(អាវខៀវ)

យ៉ាង​ណា​មិញ​ គាត់​បាន​ពន្យល់​ថា​ជយលាភី​ដែល​ ចេលា​ ទទួល​គឺ​បាន​ចាក់ដោត​អារម្មណ៍​ និង​ជំរុញ​ទឹក​ចិត្ត​កីឡាករ​ កីឡា​ការិនី​ក្មេងៗ​ជា​ច្រើន​ទៀត​ឲ្យ​មាន​ស្មារតី​តស៊ូ​តាម។​ ជា​មួយ​នឹង​ការ​គាំទ្រ​ និង​មាន​ការ​លើក​ទឹកចិត្ត​ពី​សំណាក់​អង្គភាព​កីឡា​ជា​ច្រើន​ ធ្វើ​ឲ្យ​វិស័យ​កីឡា​ទាំង​មូល​ចាប់​ផ្ដើម​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​។ «ខ្ញុំ​ចង់​ឃើញ​ពី​ជោគជ័យ​ក្នុង​វិស័យ​ក្បាច់គុន​កម្ពុជា​ ហើយ​ខ្ញុំ​ក៏​ចង់​ឃើញ​ជោគជ័យ​ក្នុង​វប្បធម៌​ខ្មែរ​ដែរ»។​ «ធនធាន​សំខាន់​ជាង​គេ​របស់​កម្ពុជា​យើង​គឺ​ក្មេង​ៗជំនាន់​ក្រោយ។​ បើ​យើង​អាច​បង្ហាត់​ពួក​គាត់​ឲ្យ​មាន​ការ​គិត​ដូច​ជើងឯក​ខ្លាំង​ៗ នោះ​កម្ពុជា​អាច​មាន​បុគ្គល​ខ្លាំង​ៗ​ទៅ​ថ្ងៃ​អនាគត​បាន»។

កីឡា​ការិនី ចេសា ខាន់ ម្ចាស់មេដាយមាសកីឡាទ្វីបអាស៊ី

បញ្ជាក់​ដែរ​ថា​ លោក​ ខូវ វិវឌ្ឍនា​ ជា​ប្រធាន​សហព័ន្ធ​កីឡា​ Jiu Jitsu​ កម្ពុជា​ និង​ជា​គ្រូ​បង្វឹក​ផ្ទាល់​នៃ​ក្លឹប ​H/Art Academy​ ផង​ដែរ។​ កូន​កាត់​ខ្មែរ​-បារាំង​ ម្នាក់​នេះ​មក​កម្ពុជា​យូរ​ឆ្នាំ​ក្នុង​ការ​បង្ហាត់​បង្រៀន​ក្បាច់​គុន​មួយ​នេះ៕​

អត្ថបទ៖ Matias Andres  

អត្ថបទ៖ Matias Andres

អត្ថបទពេញនិយម