CEO វ័យ​ក្មេង​ម្នាក់​ បាន​ក្លាយជាតារា​ផលិតកម្ម​ SM ជា​ផ្លូវការ​ ក្រោយ​ហ្វឹកហាត់ជាយូរ

  • 2018-12-06 08:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សង្ហា​ម្នាក់​ដែល​កាន់​កាប់​ជំនួញ​ដោយ​ខ្លួន​ឯង​ទាំង​វ័យ​ក្មេង​ បាន​ក្លាយ​ជា​តារា​ថ្មី​ម្នាក់​ទៀត​ហើយ​របស់​ផលិតកម្ម​យក្ស​ SM ក្រោយ​ចំណាយ​ពេល​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ជាយូរ។

Jung Jae Ho ដែល​គ្រប់​គ្នា​ដែល​ជា​អ្នក​តាមដាន​ប្រវត្តិលោក​ស្គាល់​ថា​ជា​ ប្រធាន​ក្រុមហ៊ុន​ "Astera” បាន​ហ្វឹកហាត់​ធ្វើ​ជា​តារា​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ ហើយ​លោក​ត្រូវ​បណ្ដាញ​ផ្សព្វផ្សាយ​ភ្ញាក់ផ្អើល​នឹង​រូបរាង​ស្រស់​សង្ហា​ជា​ខ្លាំង នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ "Heart Signal 2"។ កាល​ពី​ថ្ងៃទី​ ០៣ ខែ​ធ្នូ​ ក៏​ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍​ មក​ថា​ Jae Ho បាន​ចូល​ក្នុង​ក្រុមហ៊ុន​តូច E​Steem ហើយ។

ក្រុម​ហ៊ុន​នេះ​ដែរ គឺ​ជា​ក្រុមហ៊ុន​តារា​បង្ហាញ​ម៉ូដ​របស់​កូរ៉េ ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៣​ ដោយ​អ្នក​ដឹក​នាំ​ផ្នែក​ដើរ​ម៉ូដ​ Kim So Yeon។ ជាក់ស្ដែង​បច្ចុប្បន្ន​ E​Steem បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ SM Entertainment Group។

ដោយ​ឡែក​ ងាក​ទៅ​ Jae Ho វិញ​ ពេល​នេះ​លោក​បាន​ក្លាយ​ជា​ផ្នែក​មួយ​របស់​ E​Steem ហើយ​ ហើយ​ក្នុង​ន័យ​​មានន័យ​ថា​ លោក​ក៏​ជា​តារា​របស់​ SM ដែរ ដូចនេះ​ឆាប់ៗ​លោក​ក៏​មានឱកាស​លេច​មុខ​ហូរហែក្នុង​កម្មវិធី​ជា​ច្រើន​តាម​កញ្ចក់ទូរទស្សន៍៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី