មិនតិចទេ ក្នុង១ថ្ងៃ កម្ពុជាត្រូវការឈាមរាប់រយប្លោក ទុកបន្តសង្រ្គោះជីវិតមនុស្ស

  • 2018-12-06 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មួយ​ថ្ងៃ​ៗ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ត្រូវ​ការ​ឈាម​ប្រមាណ ២០០​ប្លោក ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។ នេះ​បើ​តាម​មន្ត្រី​ជំនាញ នៃ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម។

លោក អ៊ូរ សុខលាង មន្ត្រី​អប់រំ​ផ្សព្វផ្សាយ ​រក​អ្នក​បរិច្ចាគ​ឈាម នៃ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​ថ្លែង​ក្នុង​ពិធី​ទឹក​ចិត្ត មនុស្ស​ធម៌ រួម​គ្នា​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស បញ្ហា​ឈាម​មិនមែន​ជា​បញ្ហា របស់​ក្រសួង​សុខាភិបាល ឬ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​តែ​មួយ​ទេ គឺ​ជា​បញ្ហា​ទាំង​អស់​គ្នា ដូច្នេះ​ពលរដ្ឋ​ជា​ពិសេស​មន្ត្រី​ក្រសួង​ស្ថាប័ន​ទាំង​អស់​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

លោក​បញ្ជាក់​ថា “លើ​បញ្ហា​ឈាម​បច្ចុប្បន្ន តម្រូវ​ការ​ឈាម​គឺ​មាន​ច្រើន ដោយ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ការ​ឈាម​២០០​ប្លោក ។ ទោះ​បី​ជា​ក្រុម​ចល័ត​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ធ្វើការ​ប្រមូល​ឈាម​យ៉ាង​ណា ក៏​នៅ​តែ​មិន​គ្រប់គ្រាន់” ។

បើ​តាម​លោក ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បញ្ជាក់​ថា ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ទទួល​អំណោយ​ឈាម​ចំនួន​ ៧៦៥១១​ប្លោក នៅ​ទូ​ទាំង​ប្រទេស ។

ដោយ​ឡែក​ឆ្នាំ​២០១៨​នេះ អំណោយ​ឈាម​ដែល​ទទួល និង​ផ្គត់ផ្គង់​ឲ្យ​អ្នក​ជំងឺ ចំនួន​ ៨៣៩៨៤ប្លោក នៅ​ទូទាំង​ប្រទេស ក្នុង​នោះ មជ្ឈមណ្ឌល​ជាតិ​ភ្នំពេញ មាន​រហូត​ដល់ ​៥៨៣៧៩ប្លោក ៕

ប្រភព៖ ដើមអម្ពិល   ប្រែ​សម្រួល៖ ពៅ រក្សា