គ្រូ​Juventus៖ យក​ឈ្នះក្លឹប​​ Young Boys ប្រសើរ​ជាង​យកឈ្នះ​ក្លឹប​​ Inter

  • 2018-12-06 13:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ Juventus លោក Masssimillo Allegri បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា​ ប្រកួត​ប៉ះ​នឹង​ Young Boys ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League សំខាន់​ជាង​យក​ឈ្នះ​ក្លឹប​ Inter Milan ក្នុង​ Serie A។

លោក​បាន​លើក​ឡើង​ថា​៖ " ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ Derby d'Italia (ប្រកួត​រវាង​ Juventus និង​ Inter Milan) ដោយ​យើង​ឈរ​លើ​កំពូល​តារាង​ហើយ​ វា​នឹង​ជា​ប្រកួត​ដ៏​ល្អ​មួយ​។ វា​ជា​ប្រកួត​ដែល​ពោរពេញ​ដោយ​បច្ចេកទេស​ និង​ស្មារតី ជាមួយ​នឹង​ក្រុម​ដែល​កំពុង​លូតលាស់​ដូច​គូ​ប្រជែង​យើង​ Napoli '' ។

លោក​បាន​បន្ត​ថា​៖ " Napoli និង​ក្លឹប​ Inter ជា​ក្លឹប​ប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​របស់​ Juventus។ សម្រាប់​ពួក​យើង​ ប្រកួត​ថ្ងៃ​ពុធ​ក្រោយ​ ប៉ះ​នឹង​ក្លឹប​ Young Boys ក្នុង​ Champions Leauge សំខាន់​ជាង​ ដោយ​សារ​តែ​យើង​ចង់​ឈរ​លេខ​មួយ ក្នុង​ពូល​ ចំណែក​ប្រកួត​ថ្ងៃ​ស្អែក​ប៉ះ​ Inter គ្រាន់​តែ​ជា​ប្រកួត​មួយ​ប៉ុណ្ណោះ " ។

ក្នុង​តារាង​ចំណាត់​ថ្នាក់​ Serie A ក្លឹប​ Juventus កំពុង​ឈរ​កំពូល​តារាង​ដោយ​មាន​ ៤០​ពិន្ទុ​ រីឯ​ក្លឹប​ Inter វិញ​ឈរ​ចំណាត់​ថ្នាក់​លេខ​ ៣​ ដោយ​មាន​ ២៩​ពិន្ទុ​។ ចំណែក​ឯ​ក្នុង​ UCL វិញ​ Juventus កំពុង​ឈរ​លេខ​ ១​ មាន​ ១២​ពិន្ទុ​ និង​ប្រកៀក​ប្រកិត​ដោយ​ក្លឹប​ Manchester United ដែល​មាន​ ១០​ពិន្ទុ៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី