Messi ​តូច​ត្រូវ​ជម្លៀសចេញ​ពី​ស្រុក​កំណើត​ដោយសារ​សង្គ្រាម​

  • 2018-12-07 00:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

​កុមារ​អាហ្វហ្គានីស្ថាន​ដែល​ជា​អ្នក​គាំទ្រ​ផ្គាប់​មុខ​របស់​ Lionel Messi ដ៏​ល្បីល្បាញ​លើ​បណ្ដាញ​អនឡាញ​ពេល​នេះ​ត្រូវ​​ជម្លៀសចេញ​ពី​ផ្ទះ​របស់​គេ​ជា​លើក​ទី​ពីរ​ដោយសារ​កត្តា​អសន្តិសុខ​ បណ្ដាល​មក​ពី​សង្គ្រាម​។​

Murtaza Ahmadi បច្ចុប្បន្ន​​វ័យ​៧​ឆ្នាំ​ ធ្លាប់​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៦​ ក្រោយ​គេ​បាន​យក​ថង់​ សរសេរ​ឈ្មោះ​ និង​លេខ​របស់​ Messi យក​មក​ពាក់​​ដោយ​សារ​តែ​គ្មាន​លទ្ធភាព​ទិញ​អាវ​​។ កុមារ​រូប​នេះ​ក្រោយ​​មក​មាន​ឱកាស​ជួប​​ Idol របស់​គេ​នៅ​ប្រទេស​កាតា។​

ក្រុម​គ្រួសារ​របស់​ Ahmadi ដែល​រស់នៅ​ក្នុង​ខេត្ត​ Ghazni បាន​ឲ្យ​ដឹង​ថា​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ចាកចោល​ផ្ទះ​សារ​ជា​ថ្មី​បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ដោយ​ក្រុម​ភេរវករ​​ តាលីបង់។ បច្ចុប្បន្ន​ក្រុម​ទាហាន​បាន​បញ្ជូន​ពលរដ្ឋ​នៅ​ទីនោះ​ឆ្ពោះ​ទៅ​រដ្ឋ​ធានី​ Kabul ដើម្បី​សុវត្ថិភាព៕ ​


ប្រភព៖ RT   ប្រែ​សម្រួល៖ វីរ័ត្ន