ខ្សែ​ការ​ពារ​សំខាន់​ Gomez របស់​ Liverpool​ អវត្តមាន៦​សប្ដាហ៍​ដោយ​សារ​របួស​

  • 2018-12-07 00:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joe Gomez ខ្សែ​ការពារ​ដ៏​សំខាន់​របស់​ Liverpool អាច​អវត្តមាន​ខ្ទង់​៦​ខែ​ដោយសារ​របស់​បាក់​ឆ្អឹង​ជើង​ឆ្វេង​ក្នុង​ការ​ប្រកួត​ទល់​នឹង​ Burnley កាល​ពី​ថ្ងៃ​ពុធ។

Gomez (ឆ្វេង)

កីឡាករ​អន្តរជាតិ​របស់​អង់គ្លេស​ត្រូវ​ប្ដូរ​ចេញ​ត្រឹម​នាទី​២៣​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​ប្រធាន​ក្រុម​ Ben Mee ក្នុង​ប្រកួត​ដែល​ Liverpool យក​ឈ្នះ​ ៣​ទល់​នឹង​១។​ របួស​នេះ​ត្រូវ​អ្នក​ចាត់ការ​ Jurgen Klopp ​​របស់​បន្ទោស​លើ​ទីលាន​ដែល​មាន​សភាព​ស្ងួត​ពេក​ដូច្នេះ​ការ​ឈូស​យក​បាល់​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កីឡាករ។​

យ៉ាង​ណា​លោក​ Sean Dyche អ្នក​ចាត់ការ​របស់​ Burnley បាន​សរសើរ​កីឡាករ​ Ben Mee ថា​ពិត​ជា​ឈូស​បាន​ល្អ។ Gomez វ័យ​២១​ឆ្នាំ​គឺ​ជា​កីឡាករ​ជម្រើស​ទី​មួយ​របស់​ក្លឹប​ហង្សក្រហម​ ដោយ​បង្ហាញ​ខ្លួន​បាន​១៣​លើក​ក្នុង​១៥​ប្រកួត​រដូវ​កាល​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម