គ្រូ​ធំ​ Arsenal ប្រាប់​ Guendouzi ឲ្យ​ទៅ​កាត់​សក់​ចេញ​

  • 2018-12-07 02:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Unai Emery អ្នក​ចាត់​ការ​ទូទៅ​ Arsenal បាន​ប្រាប់​ Matteo Guendouzi ឲ្យ​ទៅ​កាត់​សក់​ចេញ​បន្ទាប់​ពី​កីឡាករ​សក់​វែង​រូប​នេះ​ត្រូវ​ Fellaini ទាញ​សក់​ឲ្យ​ដួល​​កាល​ពី​ថ្ងៃ​ពុធ។​

Guendouzi

Fellaini បាន​ប្រើ​វិធី​សាស្ត្រ​ចាប់​ទាញ​សក់​ ដើម្បី​បញ្ឈប់​ Guendouzi ក្នុង​ការ​ប្រកួត​ដែល​ Manchester United ស្មើ​គ្នា​ ២-២ ជាមួយ​ Arsenal នៅ​ Old Trafford។ អាជ្ញាកណ្ដាល​ Andre Marriner បាន​ឃើញ​ចំពោះ​ហេតុការណ៍​នោះ​តែ​មិន​បាន​ពិន័យ​កាត​អ្វី​ទេ​ដល់​កីឡាករ​សញ្ជាតិ​បែលហ្សិក​ដែល​បង្ក​កំហុស។​​

Emery គ្មាន​ប្រតិកម្ម​អ្វី​ធ្ងន់ធ្ងរ​ឡើយ​ក្រោយ​ចប់​ការ​ប្រកួត​ប៉ុន្តែ​បុរស​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​បែប​លេងសើច​ថា​កូន​ក្រុម​របស់​លោក​គួរ​តែ​ទៅ​កាត់សក់​ឲ្យ​ខ្លី​ដើម្បី​កុំឲ្យ​ហេតុការណ៍​នេះ​កើត​ម្ដងទៀត។​ "ខ្ញុំ​គិត​ថា​ដំណោះ​​ស្រាយ​ល្អ​បំផុត​របស់​ Guendouzi គឺ​កាត់សក់​ឲ្យ​ខ្លី​ដូច​ជា​ Fellaini"។ អ្នក​ចាត់ការ​ Arsenal និយាយ៕


ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន