ទើប​តែ​ឃើញ រូបរាង​ដ៏​ស្រឡូន​គួរ​ឲ្យ​ក្នាញ់​បេក្ខនារី​កម្ពុជា រឿន ណាត ក្នុង​កម្មវិធី Miss Universe

  • 2018-12-07 03:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 200

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ បាន​លេច​ចេញ​រូប​ថត​មួយ​ចំនួន បង្ហាញ​ពី​កញ្ញា​ឯក​កម្ពុជា គឺ​កញ្ញា រឿន ណាត ស្លៀក​ឈុត​ប៊ីគីនី​យ៉ាង​កម្រ ដែល​មើល​ទៅ បេក្ខនារី​របស់​កម្ពុជា ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត រៀង​ស្រឡូន​គួរ​ឲ្យ​ក្នាញ់។

រឿន ណាត បាន និង​កំពុង​តំណាង​កម្ពុជា ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​បេក្ខនារី​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ក្នុង​កម្មវិធី បវរកញ្ញា​ចក្រវាល ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ តាម​កម្មវិធី​នេះ បេក្ខនារី​បាន​បង្ហាញ​ខ្លួន​ជាមួយ​ឈុត​ជា​ច្រើន​មាន ឈុត​តំណាង​ជាតិ ឈុត​ដែល​ច្នៃ​ដោយ​ក្រណាត់​សូត្រ ជាដើម​នា​ប៉ុន្មាន​ថ្ងៃ​នេះ។ ដោយ​ឡែក​ព្រឹក​នេះ បេក្ខនារី​បង្ហាញ​សម្រស់​ក្នុង​ឈុត​ហែល​ទឹក ឬ​ប៊ីគីនី​ម្ដង។

និយាយ​ដោយ​ឡែក​ពី រឿន ណាត របស់​យើង ឃើញ​ថា នាង​ពិត​ជា​រូបរាង​ស្រស់​ស្អាត សម​សួន​មែន​ទែន ក្នុង​ឈុត​ប៊ីគីនី​ពណ៌លឿង​នេះ។ កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល ឆ្នាំ២០១៨ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ

តោះ...ឥឡូវ​ទៅ​គនគន់​សម្រស់​របស់ ណាត ទស្សនា​ទាំង​អស់​គ្នា​សិន!!!

រូបភាព៖ IG រឿន ណាត
រូបភាព៖ Miss Universe Prediction Group)

អត្ថបទ៖ ទារិកា