៤​ក្រុម​ធំៗ​​នៅ​កម្ពុជា ​នឹង​ប្រកួត​យក​ប្រាក់​ជួយ ​កុមារ​ខ្វះ​ខាត​១១០​នាក់​នៅ​ក្រចេះ

  • 2018-12-07 03:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បាល់ទាត់​សប្បុរសធម៌​មួយ​ ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​គាំទ្រ​ទាត់បាល់​ធំ​ៗ ៤ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

លោក​ ពៅ រតនា ​តំណាង​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​ខាង​លើ​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​៤​ដែល​នឹង​ចូល​រួម​ប្រកួត​នេះ​រួម​មាន​ក្រុម​អ្នក​គាំទ្រ Real Madrid , Barcelona , Manchester United ​និង PSG ​។ ការ​ប្រកួត​នេះ ​ស្ថិត​ក្រោម​ឈ្មោះ​ផ្លូវការ​មួយ​ថា ​(RUN Football Charity) ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​មេ​ដឹកនាំ​នៃ​ហ្វេន​ក្លឹប​នីមួយ​ៗ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​របស់​វេស្ទើន ​ចាប់​ពី​ម៉ោង​២​រសៀល​ត​ទៅ។

​ប្រាក់​ដែល​បាន​ពី​ការ​ប្រកួត​នេះ ​នឹង​យក​ទៅ​ឱ្យ​សាលា​រៀន​មួយ​នៅ​ខេត្ត​ក្រចេះ ភូមិ២៧សែនជ័យ ឃុំដំរីផុង ស្រុកឆ្លូង។ ​ដោយ​សាលា​មួយ​នេះ ​ចុះ​ពី​ផ្លូវ​ជាតិ​ទៅ​៣០​គីឡូម៉ែត្រ ​មាន​ផ្លូវ​ជិះ​ចូល​បាន​២០​គីឡូម៉ែត្រ ​និង​១០​គីឡូម៉ែត្រ​ទៀត ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ជើង ឬ​គោយន្ដ។ ប្រសិន​ណា​បើ​បង​ប្អូន​សប្បុរជន​ណា ​មាន​បំណង​ចង់​ចូល​រួម​ចំណែក ឬ​ជួយ​ជា​សម្ភារៈ​ផ្សេងៗ ​អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ​ 099 419 699 ។

បញ្ជាក់​សាលា​រៀន​នេះ ​កំពុង​រង​ការ​ខូច​ខាត​ខ្លាំង​មែនទែន​​ដោយ​ពេល​ភ្លៀង​មក ​សិស្ស​មិន​អាច​រៀន​បាន​ឡើយ ​ព្រោះ​ដំបូល​រហែក​អស់ ​និង​មិន​មាន​អ្វី​បិទ​បាំង​ជិត​នោះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ