មកមើល ១២ សន្លឹកពីអតីតកាលជប៉ុន បាត់បង់គ្មានថ្ងៃវិលត្រលប់

  • 2018-12-07 03:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 73

ចន្លោះមិនឃើញ

បណ្ដុំ​រូប​ថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​អតីត​កាល​របស់​ជប៉ុន​កាល​ពី​អំឡុង​សតវត្ស​ទី ១៩ មិន​ធ្លាប់​ត្រូវ​បាន​គេ​ចេញ​ផ្សាយ​​​ជា​សាធារណ​ពី​មុន​មក​នោះ​ទេ។ ប៉ុន្តែ​ពេល​នេះ រូប​ថត​ដ៏​កម្រ​ត្រូវ​បាន​ដាក់​បង្ហាញ​ក្រោយ​ការ​ប្រមូល​ផ្ដុំ​ចង​ក្រង​ជា​ឯកសារ​យ៉ាង​យក​ចិត្ត​ទុកដាក់។ អ្ន​កថត​រូប​ជនជាតិ​អ៊ីតាលី លោក Felice Beato បាន​ផ្ដិត​យក​រូបភាព​ទាំង​នេះ​កាល​ពី​ឆ្នាំ ១៨៥០ ដែល​លោក​ចំណាយ​ពេល​ធ្វើ​ដំណើរ​ជុំ​វិញ​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​រក​គំនូរ​លើ​ផ្ទាំង​ឈើ​ទាំង​នេះ​ដើម្បី​ចង​ក្រង​ជា​ឯកសារ។

ខាងក្រោមនេះ គឺ​ជា១២ សន្លឹកពីអតីតកាលជប៉ុន បាត់បង់គ្មានថ្ងៃវិលត្រលប់ ៖

១. ស្ត្រីម្នាក់លុតជង្គង់បង្វិលសូត្រដែលជាការងារប្រចាំថ្ងៃក្នុងអំឡុងសតវត្សទី ១៩

២. សិល្បការិនី​ជប៉ុន អង្គុយលេងឧបករណ៍ភ្លេងបុរាណ

៣. ការជិះទូកនៅទន្លេ Sumida

៤. បុរសពីរនាក់ចាក់សាក់រូប Horimono

៥. ស្ត្រីពីរនាក់អង្គុយ ដេរខោអាវតាមរបៀបបុរាណ

៦. ព្រះសង្ឃពីរអង្គ កាន់អង្កាំនៅក្នុងដៃ

៧. រូបស្ត្រី​អង្គុយផាត់ម្សៅដោយធ្លាក់ដៃអាវចេញស្មាម្ខាង ជា​រូបថតដែលបានទាក់ទាញមនុស្សជាច្រើនឲ្យធ្វើដំណើរទៅប្រទេសជប៉ុនកាលពីចុងសតវត្សទី ១៩

៨. ទិដ្ឋភាពនៃកំពង់ចម្លងទន្លេ Sumida

៩. បុរសពីរនាក់ កំពុងធ្វើខ្លុយបុរាណដែលហៅថា "Kiseru” សម្រាប់លក់នៅទសវត្សទី ១៩

១០. សួន Ueno ដែល​ជាតំបន់ទាក់ទាញទេសចរមួយក្នុងទីក្រុង Tokyo ដោយ​មានបឹង, ទីសក្ការបូជា, សារមន្ទីរ និង​ដើមឆេរី​នៅ​រដូវផ្ការីក

១១. ដើមឆេរីតាមផ្លូវក្នុងសួន Mukojima បង្ហាញភាពស្រស់ស្អាតបំផុត

១២. ប្រាសាទដ៏ល្បីល្បាញ Kiyomizudera ក្នុងទីក្រុង Kyoto

ចុចអាន ៖


ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន