ឱកាសល្អបំផុត! រដ្ឋបាលរាជធានីភ្នំពេញ ជ្រើសរើសមន្ត្រីធ្វើជំរឿនរយៈពេលខ្លី រាប់ពាន់នាក់

  • 2018-12-07 04:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 315

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូន​ដល់​សាធារណជន មន្ត្រី​រាជការ បុគ្គលិក​តាម​បណ្ដា​មន្ទីរ អង្គភាព ស្ថាប័ន​រដ្ឋបាល​ខណ្ឌ សង្កាត់ ភូមិ ព្រម​ទាំង​សិស្ស និស្សិត យុវជន យុវនារី នៅ​រាជធានី​ភ្នំពេញ​ទាំង​អស់ ឲ្យ​បាន​ដឹង​ថា ៖ គណៈកម្មការ​ជំរឿន​ទូទៅ​រាជធានី​ភ្នំពេញ ត្រូវ​ការ​ជ្រើសរើស​មន្ត្រី-បុគ្គលិក​បម្រើ​ការងារ​រយៈពេល​ខ្លីចំនួន ៥ ០៥៩ នាក់ (​ដោយ​ត្រូវ​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​៤​ថ្ងៃ បន្ទាប់​មក​ត្រូវ​បំពេញ​ការងារ​ជា​មន្ត្រី​ត្រួត​ពិនិត្យ និង​ចុះ​សម្ភាសន៍​អនុវត្ត​ការងារ​ជំរឿន​ស្ថិតិ​ប្រជាជន​រយៈ​ពេល​១៤​ថ្ងៃ។ ក្នុង​នោះ​មុខ​តំណែង មាន​ដូច​ខាង​ក្រោម៖

១. មន្ត្រី​ត្រួត​ពិនិត្យ​ចំនួន ៩៩៦​នាក់

២. មន្ត្រី​សម្ភាស​ចំនួន ៣ ៨៨៣​នាក់

៣. មន្ត្រី​បម្រុង​ចំនួន ៨៣​នាក់

ប្រសិន​បើ​សិស្ស និស្សិត យុវជន ចាប់​អារម្មណ៍​ចង់​បំពេញ​ការងារ​នេះ អាច​ទៅ​មើល​សេចក្ដី​ជូន​ដំណឹង លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស ការ​ដាក់​ពាក្យ​ស្នើ​សុំ​បម្រើ​ការងារ នៅ​មន្ទីរ​ផែន​ការ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ។

  • ចាប់​ផ្ដើម​ទទួល​ពាក្យ​បម្រើ​ការងារ​ចាប់​ពី​ថ្ងៃ​ទី ០៦ ធ្នូ ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ៧ និង​៣០ នាទី​ព្រឹក

  • ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៨ នៅ​ម៉ោង ៥ និង​៣០​នាទី​ល្ងាច

ដើម្បី​កាន់​តែ​លម្អិត​សូម​មើល​ការ​ជូន​ដំណឹង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ