ក្រុម​ហ៊ុន​វៀតណាមបោះទុន​វិនិយោគ​នៅ​កម្ពុជាច្រើន​ជាង​​៣០​ដង​ បើធៀប​នឹង​​កម្ពុជា​​វិនិយោគ​នៅ​វៀតណាម​

  • 2018-12-07 04:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រ​សួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​វៀតណាម​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំទី​ប្រាំ​របស​កម្ពុជា​ និង​បានជំរុញប្រ​ទេស​ទាំងពី​របង្កើន​ទំហំពាណិជ្ជកម្ម​ឲ្យ​បាន​ដល់​ប្រាំពាន់​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ។

(​ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រ​សួង​ពាណិជ្ជកម្មថ្លែង​ក្នុង​​ពិធី​បិទ​វេទិកាធុរកិច្ច​វៀតណាម-កម្ពុជា​កាលពីម្សិល​មិញ/រូបភាព៖ ក្រ​សួង​ពាណិជ្ជកម្ម)

នៅ​លើទំព័រ​ហ្វេ​សប៊ុក​របស់​ក្រ​សួង​ពាណិជ្ជកម្ម​នៅ​ព្រឹក​នេះ​បាន​សរសេរ​ថា​ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រ​សួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​បែប​នេះ​កាលពី​ម្សិល​មិញ​ក្នុង​​ពិធី​បិទ​វេទិកាធុរកិច្ច​វៀតណាម-កម្ពុជា​កាលពីម្សិល​មិញ។​

បើ​តាម​ប្រ​ភព​ខាង​លើ​ទំហំនៃការដោះ​ដូរ​​ពាណិជ្ជកម្ម​រវាងកម្ពុជា​-វៀតណាម​ក្នុង​ឆ្នាំ​២០១៧មាន​ចំនួន៣,៨​ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ​២០១៥ ប្រ​ទស​ទាំងពី​បាន​ចុះកិច្ចព្រម​​ព្រាង​ពង្រីកទំហំពាណិជ្ជ​កម្ម​ប្រ​ទេស​ទាំងពី​រឲ្យ​បាន​ដល់​៥ពាន់លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ។​

ឯកឧត្តម ប៉ាន សូរស័ក្កិ បាន​ឲ្យ​ដឹងទៀត​ថា៖ «បច្ចុប្បន្ន​វៀតណាម ​គឺជា​ដៃគូ​វិនិយោគ​ធំបំផុត​ទី៥​ របស់​កម្ពុជា​ ការវិនិយោគ​របស់ក្រុម​ហ៊ុនវៀត​ណាម​ នៅ​ប្រទេស​កម្ពុជា មាន​ប្រមាណ​២០៦​គម្រោង​ ស្មើ​នឹងទឹក​ប្រាក់ ​៣,០២ប៊ីលាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​របស់កម្ពុជា​ វិនិយោគ​នៅប្រទេស​វៀត​ណាម មានត្រឹម​តែ​១៨​ម្រោង ​ស្មើនឹង​ទឹកប្រាក់ ​៥៨,១លានដុល្លារ​ប៉ុណ្ណោះ»។

ប្រ​ភព​ដដែល​បន្ត​ថា៖​«​ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​សង្កត់​ធ្ងន់​ពីសារៈ​សំខាន់​នៃការ​អនុវត្ត​អនុសាសន៍​ប្រមុខរដ្ឋ​ប្រទេស​ទាំងពីរ​ និង​សេចក្តី​សម្រេច​នានា ​ដែល​ធ្វើ​ឡើង​តាមរយៈ​កិច្ច​ប្រជុំទ្វេ​ភាគី​ និង​កិច្ច​ប្រជុំតំបន់​ត្រីកោណ​អភិវឌ្ឍន៍​ នា​ពេល​កន្លង​មក​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​និង​វិនិយោគ​កម្ពុជា​-វៀតណាម​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​បាន​នូវ​គោល​ដៅ​ដែល​ប្រទេស​ទាំងពីរ​បាន​កំណត់​»។

កាសែត​បាង​កក​​ប៉ុស្តិ៍​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨​​ បាន​​ចុះ​ផ្សាយ​ថា​ក្នុង​ឆ្នាំ​២០១៧ វៀតណាម​នាំ​ចូល​ទំនិញ​មក​កម្ពុជា​ក្នុងទំហំ​ទឹក​ប្រាក់​ប្រហែល​ជា​២,៧៧​ពាន់​លាន​ដុល្លារ ខណៈកម្ពុជា​នាំចេញ ទៅ​វៀតណាមមានចំនួន​ប្រ​ហែលជា​១ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី