ស្ងាត់ៗ ម៉ានិត ក្លាយជាទូតសុឆន្ទៈរបស់​ពិព័រណ៍​សៀវភៅ​កម្ពុជា

  • 2018-12-07 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ពិសេស​ទៀត​ហើយ ​ដោយ​តារា​ចម្រៀង Original Song ​លោក ​ម៉ា​និត ​បាន​ក្លាយ​ជា​ទូត​សុ​ឆន្ទៈ​ សម្រាប់​ពិព័រណ៍​សៀវភៅ​កម្ពុជា ដែល​រៀប​ចំ​ដោយ​បណ្ណាល័យ​ជាតិ ព្រម​ទាំង​ស្ថាប័ន​ជា​ច្រើន។ នេះ​បើ​តាម​ការ​ឲ្យ​​បញ្ជាក់​នៅ​លើ ​Page ​ផ្លូវ​ការ​របស់​តារា​ចម្រៀង​រូប​នេះ។

ម្ចាស់​បទ ​"​មាន​នាង​ក៏​ធុញ គ្មាន​នាង​ក៏​ធុញ" ​សម្ដែង​នូវ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ​​នៅ​ពេល​ត្រូវ​បាន​តែង​តាំង​ជា​ទូត​សុ​ឆន្ឆៈ ដើម្បី​រួម​ចំណែក​គាំ​ទ្រ​ការ​អាន ​និង​ចូល​រួម​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ពិព័រណ៍​សៀវភៅ​កម្ពុជា ​វិស័យ​អំណាន និង​ការ​បោះ​ពុម្ព​សៀវភៅ​នៅ​កម្ពុជា។

​ចៅ​ប្រុស ​របស់​អ្នក​ស្រី​ ​ពាន់ ភួង​បុប្ផា​ រូប​នេះ ​មិន​ត្រឹម​ជា​តារា​ចម្រៀង​​​អាច​​តែង​និពន្ធ​បទ​ភ្លេង​ខ្លួន​ឯង​ទេ ​តែ​លោក​ក៏​ជា​​អ្នក​និពន្ធ ​ហើយ​ប្រលោម​លោក​របស់​លោក​ភាគ​ច្រើន​ ល្បី​ល្បាញ​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​យុវវ័យ។ ​លើស​ពី​នេះ ​លោក​ជា​មនុស្ស​ចូល​ចិត្ត​អាន ​ដែល​ជា​គំ​រូ​ល្អ ​សម្រាប់​អ្នក​គាំ​ទ្រ​​របស់​ ​តារា​ប្រុស​ មាន​កំណើត​នៅ​ក្រុង​ភ្នំ​ពេញ​ផង​ដែរ។​​

​​​គួរ​បញ្ជាក់​ថា ​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៧ ​នៅ​បណ្ណាល័យ​ជា​តិ ​មាន​រយៈ​ពេល​៣​ថ្ងៃ ​ពី​ថ្ងៃ​ទី​ ​៧​ -​៩ ​ធ្នូ ​ឆ្នាំ​ ២០១៨ ​ដោយ​មាន​​ដាក់​តាំង​សៀវ​ភៅ​ល្អ​ៗ​ជា​ច្រើន​ ពី​អ្នក​និពន្ធ​ច្រើន​រូប។

អត្ថបទ៖ លឹម សុនា