ដឹងអត់ នៅជុំវិញពិភពលោក តើប្រទេសណាមានអ្នកគាំទ្រ BTS ច្រើនជាងគេ?
- 2018-12-07 05:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ នៅជុំវិញពិភពលោក តើប្រទេសណាមានអ្នកគាំទ្រ BTS ច្រើនជាងគេ?
ចន្លោះមិនឃើញ
ចំនួនអ្នកគាំទ្ររបស់ក្រុមចម្រៀង BTS កាន់តែច្រើនឡើងៗពាសពេញពិភពលោក ប៉ុន្តែក្នុងនោះច្បាស់ជាមានអ្នកចង់ដឹងថា តើក្នុងចំណោមប្រទេសទាំងឡាយនោះ ប្រទេសណាមានអ្នកគាំទ្រក្រុមនេះច្រើនជាងគេ?
តាមព័ត៌មានបានឲ្យដឹងថា អ្នកគាំទ្រម្នាក់របស់ BTS បានធ្វើការគណនាដើម្បីស្វែងប្រជាប្រិយភាព ដោយលើកយកប្រទេស ១០ណាដែលមានអ្នកគាំទ្រ BTS ច្រើនជាងគេ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ប្រទេសម៉ិកស៊ិកូ មាន ARMY ច្រើនលំដាប់ទី ១០ តៃវ៉ាន់ ទី ៩ សហរដ្ឋអាមេរិកទី ៨ ប្រទេសប្រេស៊ីលទី ៧ និងម៉ាឡេស៊ីទី ៦។
ចូលដល់លេខ ៥គឺ ប្រទេសថៃ ទី៤ប្រទេសវៀតណាម និងទី ៣ប្រទេសឥណ្ឌូណេស៊ី។ កាន់តែភ្ញាក់ផ្អើល សម្រាប់ប្រទេសកំណើតកូរ៉េខាងត្បូងបែរជាជាប់ត្រឹមលេខ ២ ជាមួយចំនួនអ្នកគាំទ្រ ៤៩៥ ០០០នាក់។ ដោយឡែកសម្រាប់ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលមានអ្នកគាំទ្រ BTS ច្រើនជាងគេក្នុងពិភពលោកនោះ គឺប្រទេសហ្វីលីពីន៕