ចាំ​បាច់​អី​ទៅ​ឆ្ងាយ! គ្លីនិក​កែ​សម្ផស្ស​ល្បី​ពី​បារាំង បើក​នៅ​ខ្មែរ​​នាំទាំង​ពេទ្យ​ជំនាញ ១១ រូប​មកតាមទៀត

  • 2018-12-07 07:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡា​គ្លីនិក (LaClinique) ពេទ្យ​កែ​សម្ផស្ស​ពី​ប្រទេស​បារាំង​ដំបូង​គេ​នៅ​កម្ពុជា​ហើយ​កាល​ពី​ម្សិលមិញ ដែល​នឹង​ផ្ដល់​ការ​វះកាត់​កែ​សម្ផស្ស​លំដាប់​ពិភព​លោក​ដោយ​នាំ​អ្នក​ឯកទេស​ពី​បារាំង ១១រូប។

មាន​ន័យ​ថា LaCLinique មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំនាញ​ផ្នែក​វះកាត់​ផ្សេងៗ​គ្នា​សរុប ១១រូប ហើយ​រៀង​រាល់​ខែ តែងតែ​មាន​គ្រូពេទ្យ​ម្នាក់​ក្នុង​ចំណោម ១១រូប នឹង​ធ្វើ​ដំណើរ​ពី​បារាំង​មក​កម្ពុជា ដើម្បី​ប្រចាំ​ការ​រយៈពេល ២សប្តាហ៍ ដោយ​នឹង​ផ្ដល់​ការ​ប្រឹក្សា និង​វះកាត់​ជូន​អតិថិជន។

គ្រូពេទ្យ​ឯកទេស ១១ រូប​នោះ​មាន​ដូចជា៖

១. លោក​វេជ្ជបណ្ឌិត Michel CHABAUD

២. លោកស្រី​វេជ្ជបណ្ឌិត Catherine FYON-LAURENT

៣. លោក​វេជ្ជបណ្ឌិត Nicolas GEORGIEU

៤. លោក​វេជ្ជបណ្ឌិត Pierre NGUYEN

៥. លោក​វេជ្ជបណ្ឌិត Remy ZALTA

៦. លោក​វេជ្ជបណ្ឌិត Kolia CILIRIE

៧. លោក​វេជ្ជបណ្ឌិត Jean-Luc JAUFFRET

៨. លោក​វេជ្ជបណ្ឌិត Patrice FAVOLI

៩. លោក​វេជ្ជបណ្ឌិត Regis COURBIER

១០. លោក​វេជ្ជបណ្ឌិត Emmanuel DELAUNAY

១១. លោក​វេជ្ជបណ្ឌិត Olivier HULARD

លោក​វេជ្ជបណ្ឌិត Michel CHABAUD ឯកទេស​ផ្នែក​វះកាត់​កែ​សម្ផស្

លោក​វេជ្ជបណ្ឌិត Michel CHABAUD ឯកទេស​ផ្នែក​វះកាត់​កែ​សម្ផស្ស បាន​និយាយ​ថា អាទិភាព​ចម្បង​របស់​គ្លីនិក​លោក គឺ​ការ​ប្រមូល​ផ្ដុំ​ក្រុម​គ្រូ​ពេទ្យ​ឯកទេស​ជំនាញ​ជន​ជាតិ​បារាំង ដែល​សុទ្ធ​សឹង​តែ​មាន​ជំនាញ​ច្បាស់​លាស់​ខាង​ផ្នែក​វះកាត់​កែ​សម្ផស្ស ធ្វើ​ឲ្យ​សម្រស់​ស្រស់​ស្អាត​ដូច​ធម្មជាតិ ហើយ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព។

លោក​បន្ថែម​ថា ប៉ុន្មាន​ឆ្នាំ​នេះ ប្រជា​ជន​កម្ពុជា​តែង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ជិត​ខាង ដើម្បី​រក​សេវា និង​ទទួល​ការវះកាត់​កែ​សម្ផស្ស តែ​ឥឡូវ​នេះ អ្នក​ក៏​អាច​ធ្វើ​នៅ LaClinique ភ្នំពេញ ដែល​ជា​រឿយៗ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​មាន​អារម្មណ៍​ថា “the French touch” គឺ​ដូច​បាន​ទទួល​សេវាកម្ម​កែ​សម្ផស្ស​នៅ​បារាំង​អញ្ចឹង​ដែរ។

LaClinique ក៏​បាន​សហការ​ជាមួយ​គ្លីនិក ខេ​មា ដែល​ជា​គ្លីនិក​មាន​ស្តង់ដារ​ខ្ពស់​ស្រប​ទៅ​នឹង​ស្តង់ដារ​បរទេស ដោយ​មាន​ទីតាំង​ស្ថិត​នៅ​អាគារ​លេខ ២៨ ផ្លូវ​លេខ ២៩៤ សង្កាត់​បឹង​កេងកង​ទី ១ ភ្នំពេញ ហើយ LaClinique ស្ថិត​នៅ​ជាន់​ទី ៩៕

អត្ថបទ៖ វិទូ