ញាក់សាច់! រុស្ស៊ីដាក់ឲ្យប្រើអាវុធបាញ់ឡាស៊ែរសាហាវបំផុតក្នុងជួរយោធា (មានវីដេអូ)

  • 2018-12-07 06:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​រុស្ស៊ី បាន​ដាក់​ឲ្យ​ប្រើ​អាវុធ​ឡាស៊ែរ​ដែល​ទើប​អភិវឌ្ឍ​ថ្មី​របស់​ខ្លួន​ដើម្បី​បម្រើ​ការ​ក្នុង​យោធា​កាល​ពី​ចុង​សប្ដាហ៍​មុន។

យោង​តាម​ក្រសួង​ការ​ពារជាតិ​ឲ្យ​ដឹង​ថា ប្រព័ន្ធ​បាញ់​ឡាស៊ែរ​របស់​រុស្ស៊ី​ថ្មី​ឈ្មោះ Peresvet ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​យោធា​កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ​កន្លង​ទៅ។ អាវុធ​ដ៏​សាហាវ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង និង​សូម្បី​តែ​គ្រាប់​មីស៊ីល​ដែល​វាយ​ប្រហារ និង​ជា​ប្រព័ន្ធ​ការពារ​អាកាស​ដ៏​រឹង​មាំ​មួយ​ទៀត​របស់​រុស្ស៊ី។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ប្រធានាធិបតី​រុស្ស៊ី​លោក ពូទីន​ឲ្យ​ដឹង​ថា "យើង​សម្រេច​បាន​ដំណើរ​យ៉ាង​ល្អ​ប្រសើរ​ទៅ​លើ​អាវុធ​ឡាស៊ែរ។ វា​មិន​មែន​ជា​ការគិត ឬ​គម្រោង​ទៀត​នោះ​ទេ ហើយ​ក៏​មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​ផលិត​ដែរ។ យើង​ឈាន​ទៅ​មុខ​មួយ​ជំហាន​មុន​គូ​សត្រូវ​របស់​យើង។”

ទោះ​យ៉ាង​ណា​ក៏​ដោយ ចំពោះ​សមត្ថភាព​ពិត​ប្រាកដ​របស់​ប្រព័ន្ធ​ឡាស៊ែរ Peresvet មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ទូលំទូលាយ​នៅ​ឡើយ​ទេ ដោយ​អ្នក​ជំនាញ​ជា​ច្រើន​អះ​អាង​ថា​វា​គ្រាន់​តែ​ជា​ការ​រំពឹង​ទុក​ពី​សមត្ថភាព​របស់​វា​ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម