តោះ! មកដឹងពីអត្ថប្រយោជន៍ហាត់ប្រដាល់បែបសុខភាព
- 2018-12-07 07:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងពីអត្ថប្រយោជន៍ហាត់ប្រដាល់បែបសុខភាព
ចន្លោះមិនឃើញ
ប្រដាល់មិនត្រឹមតែជាកីឡាប្រយុទ្ធនៅសង្វៀននោះទេ ប៉ុន្តែក៏ជាប្រភេទកីឡាមួយដែលមានសារប្រយោជន៍ច្រើនចំពោះរាងកាយ ប្រាជ្ញាស្មារតីផងដែរ។ ឥលូវនេះមានមនុស្សច្រើនណាស់ដែលងាកមកចាប់អារម្មណ៍លើប្រភេទកីឡាប្រដាល់នេះ ដើម្បីសុខភាព។ ដែលខុសពីមុន ភាគច្រើនមនុស្សហ្វឹកហាត់ដើម្បីអាជីពប៉ុណ្ណោះ។
លោក ពេជ្រ សុផាន ដែលជាគ្រូធ្លាប់បង្ហាត់ប្រដាល់សុខភាពច្រើនឆ្នាំនៅក្លឹបឯកជនមួយបានឲ្យដឹងថា ឲ្យតែនិយាយពីការហាត់កីឡាគឺល្អហើយសម្រាប់សុខភាព ប៉ុន្តែអត្ថប្រយោជន៍មានខុសៗគ្នាទៅតាមនិងដែរ។ តាមតែបទពិសោធខ្លួនឯងជាកីឡាករផង និងជាគ្រូបង្ហាត់បែបសុខភាពកន្លងទៅនេះ មើលឃើញថាការហាត់ប្រដាល់មានសារប្រយោជន៍ច្រើនដូចជា សុខភាពល្អ រហ័សរហួន រាងកាយរឹងមាំ សាច់ដុំធំរឹង និងស្មើល្អ ហើយចំណុចពិសេសបំផុតនោះគឺអាចប្រើប្រាស់ដើម្បីការពារខ្លួននៅពេលមានបញ្ហាផ្សេងៗផងដែរ។
គ្រូប្រដាល់ខាងលើនេះ សំណូមពរដល់មហាជនអាចសាកហាត់ប្រដាល់បែបសុខភាពបាន មិនចាំបាច់តែឡើងប្រកួតដូចមុនឡើយ ហើយការហ្វឹកហាត់ក៏មិនលំបាកអ្វីខ្លះនោះដែរ។ អ្នកដែលចូលហាត់កីឡាមួយនេះបានប្រហែល១ខែ អាចនឹងដឹងថាខ្លួនប្លែកយ៉ាងម៉េចហើយ៕
៤ក្រុមធំៗនៅកម្ពុជា នឹងប្រកួតយកប្រាក់ជួយ កុមារខ្វះខាត១១០នាក់នៅក្រចេះ
គ្រូ ចាន់ ប៊ុនហឿន សប្បាយបានមួយគ្រាសិន នៅវគ្គចុងក្រោយម្ដងទៀត
កត្តាបទពិសោធន៍របស់ដៃគូ ធ្វើឲ្យ ឯម សុវណ្ណារី មានក្ដីបារម្ភតិចតួច