កំពូលចម្រៀងទាំង១០ នេះទទួលប្រជាប្រិយភាពខ្លាំងលើ YouTube ប្រចាំឆ្នាំ ២០១៨

  • 2018-12-07 07:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​មុន​ៗ​ប្រចាំ​ឆ្នាំ ២០១៨ ត្រូវ​បាន​កម្មវិធី Youtube លើក​យក​មក​រំឭក​ឡើង​វិញ និង​បាន​កំណត់​បញ្ជី​វីដេអូ​បទ​ចម្រៀង​កំពូល​ទាំង ១០ ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​ក្នុង​ប្រទេស​កូរ៉េ។

បញ្ជី​កំពូល​បទ​ចម្រៀង​ទាំង ១០ នេះ​ដែរ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រើស​តាម​ចំនួន​អ្នក​ចុច​មើល ការ​ចុច​ចែក​រំលែក ការ​ចុច​ចូលចិត្ត ​និង​ចំនួន​ពេល​វេលា​នៃ​ការ​ចូល​មើល​ជា​ដើម។ ទិន្នន័យ​ដែល​ប្រមូល​មក​នេះ​ដែរ គឺ​យក​តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ គួរ​បញ្ជាក់​ដែរ​ថា បញ្ជី​បទ​ចម្រៀង​នេះ ធ្វើ​ឡើង​សម្រាប់​តែ​ទិន្នន័យ​ប្រមូល​បាន​ប្រចាំ​ប្រទេស​កូរ៉េ​តែ​ប៉ុណ្ណោះ៕

ខាង​ក្រោម​​នេះ​ជា​ចំណាប់​ថ្នាក់ និង​វីដេអូ​បទ​ចម្រៀង​នីមួយ​ៗ៖

១. បទ "Love Scenario” (iKON)

២. បទ "DDU-DU DDU-DU” (BLACKPINK)

៣. បទ "Bboom Bboom” (MOMOLAND)

៤. បទ "What is Love?” (TWICE)

៥. បទ "FAKE LOVE” (BTS)

៦. បទ "Bad Boy” (Red Velvet)

៧. បទ "Dance The Night Away” (TWICE)

៨. បទ "Travel” (BOLBBALGAN4)

៩. បទ "IDOL” (BTS)

១០. បទ "Starry Night” (MAMAMOO)​​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម