Man United ធ្លាក់​ខ្លាំង​ប៉ុន្តែ​នៅ​គ្រាន់​បើ​ជាង​រដូវ​កាល​មួយ​ ជំនាន់​គ្រូ​តា​ Sir Alex

  • 2018-12-07 08:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ចាប់​ផ្ដើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​គិត​ចាប់​តាំង​ពី​ជំនាន់​ David Moyes រដូវ​កាល​ ២០១៣-១៤​មក​បន្ទាប់​ពី​ស្មើ​ Arsenal ២-២ នៅ​ Old Trafford។​

ក្រោយ​១៥​ប្រកួត​ក្រុម​បិសាច​ក្រហម​ឈរ​លេខ​៨​នៅ​តារាង​ Premier League មាន​២៣​ពិន្ទុ​ ក្រោម​ក្រុម​កំពូល​តារាង​ Manchester City ហៅ​លែង​ឭ​រហូត​ដល់​១៨​ពិន្ទុ។ នៅ​មិន​ទាន់​អស់​អាក្រក់​ទេ​ពោល​គឺ​ United មាន​គ្រាប់​សំណល់​ -១ មាន​ន័យ​ថា​របូត​គ្រាប់​ច្រើន​ជាង​ស៊ុត​ចូល​ទី​គេ។ នេះ​គឺ​ជា​កំណត់ត្រា​អាក្រក់​បំផុត​គិត​ចាប់​ពី​ឆ្នាំ​១៩៨៧​មក។​

យ៉ាងណា​​ស្ថិតិ​នេះ​នៅ​គ្រាន់​បើ​ជាង​រដូវ​កាល​ ១៩៩២-៩៣ ដែល​កាល​ណោះ​ United ឈរ​លេខ​១០​​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​តា Sir Alex Ferguson ប៉ុន្តែ​ពួកគេ​បាន​វាយ​បក​ងើប​ពី​ពាក់​កណ្ដាល​តារាង​រហូត​ក្លាយ​ជា​ជើង​ឯក​នៅ​ចុង​រដូវ​កាល។

United ក៏​ធ្លាប់​ខ្ទាត​ដល់​លេង​១០​ម្ដង​ដែរ​ក្រោយ​១៥​ប្រកួត​ កាល​ពី​រដូវ​កាល​ ២០០១-០២ ក្រោម​ការ​ដឹកនាំ​របស់​ Sir Alex ដូចគ្នា​ប៉ុន្តែ​ស្រវា​បាន​លេខ​៣​វិញ​នៅ​ទី​បញ្ចប់៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម