ស្អាត ទាន់សម័យ ទាន់គេបញ្ចុះតម្លៃកុំភ្លេចរកមើល PANDORA និង BERING នៅសាខាថ្មី AEON សែនសុខ

  • 2018-12-07 08:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន សាន​ដា​រ៉ា (SANDARA) ដែល​បង្កើតឡើង​ដោយ​ការ​វិនិយោគ​ថ្មី​រវាង ស​ម្ព័​ន្ធ សហគ្រាស​ចម្រុះ​កាណាឌីយ៉ា ជាមួយនឹង​ក្រុមហ៊ុន NEGOCIA ដែល​ទទួល​សិទ្ធិ​នាំយក​គ្រឿង​អ​ល​ង្កា​រ​ម៉ាក PANDORA និង នាឡិកាដៃ​ម៉ាក BERING បាន​បើកសម្ពោធ​សាខា​ទី​៥ របស់​ខ្លូន នៅ​ផ្សារ​ទំនើប អ៊ី​អន ២ សែន​សុខ​។

ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ភ្នំពេញ - ក្រុមហ៊ុន​សាន​ដា​រ៉ា អ៊ិន​ដាស​ស្ទ្រី ឌី​វេឡុ​ប​មេន (Sandara Industry Development Company Ltd.) បាន​សម្ពោធ​ជា​ផ្លូវការ​នៃ​ហាង​លក់​គ្រឿង​អ​ល​ង្កា​រម៉ាក PANDORA និង នាឡិកាដៃ​ម៉ាក BERING នៅ​ផ្សារ​ទំនើប អ៊ី​អន ២ សែន​សុខ​។ ហាង​ថ្មី​ទាំងពីរ​នេះ ជា​ហាង​ដែល​លក់​នៅ​គ្រឿង​អ​ល​ង្កា​រម៉ា​កដ៏​ល្បី​របស់​ប្រទេស​ដា​ណឺ​ម៉ាក​។ ខណៈពេលដែល PANDORA គឺជា​ម៉ាក​គ្រឿង​អ​ល​ង្កា​រ​ធំជាងគេ​បង្អស់​នៅលើ​ពិ​ភព​លោក និង ក្រុមហ៊ុន BERING Timepieces គឺ​ម៉ាក​នាឡិកាដៃ​ដែល​ទទួលបាន​ការ​លក់​ជោគ​ជ័យ​បំផុត​លំ​ដាប់​ទី ៣ នៅក្នុង​ប្រទេស​ចិន​។​

កាលពី​ខែសីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន សាន​ដា​រ៉ា (SANDARA) បាន​ទទួល​សិទ្ធិ​ចែកចាយ​លក់​គ្រឿង​អ​ល​ង្កា​រ​ម៉ាក PANDORA និង នាឡិកាដៃ​ម៉ាក BERING ដែល​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​តាំងពី​ដើមឆ្នាំ​២០១៧ ក្នុង​គោល​បំណង​ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឍ​ប្រណិត​ភាព ដែល​ជា​ជ​ម្រើ​សដ៏សម​រម្យ​សម្រាប់​សុភាពនារី និង សុភាពបុរស​។​

លោក John Lim ប្រធាន​គ្រប់​គ្រង​ម៉ាក បាន​ឱ្យ​ដឹង​ថា​៖ “​ទីផ្សារ​លក់រាយ​នៅ​ប្រទេស​កម្ពុជា​មាន​ការ​ប្រកួតប្រជែង​ខ្ពស់ វា​ហាក់ដូចជា​ផ្តល់ឱកាស​តិច​តួចបំ​ផុត​សម្រាប់​ផលិតផល​ម៉ាក​ល្បីៗ​ដែល​កំពុង​ស្វែងរក​ទីផ្សារ​។ ប្រជា​ជន​កម្ពុជា​មួយ​ចំនួន​និយម​ទិ​ញ​ផលិតផល​ម៉ាក​ល្បីៗ​ពី​ក្រៅប្រទេស​ក្នុង​អំឡុងពេល​ដំ​ណើ​រ​កម្សាន្ត ជាពិសេស​តាម​ប្រទេស​តំបន់​អាស៊ី​។ ដូច្នេះ​ប្រសិនបើ​យើង​ផ្តល់​សេវាកម្ម​ក្នុងស្រុក​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ទៅតាម​ស្តង់ដា​ដូច​នៅ​ក្រៅប្រទេស​នោះ​នឹង​ធ្វើ​ឲ្យ​អតិ​ថិ​ជន​កាន់តែ​មាន​ភាពងាយស្រួល ក្នុង​ការ​ស្វែង​រក​ផលិតផល​ម៉ាក​ល្បីៗ​នៅ​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​សម​រ​ម្យ និង​មាន​គុណភាព​ខ្ពស់​។

សាន​ដា​រ៉ា (SANDARA) ត្រូវបាន​បង្កើតឡើង​ដោយ​ការ​វិនិយោគ​រវាង​ស​ម្ព័​ន្ធ​សហគ្រាស​ចំ​រុះ​កាណាឌីយ៉ា និង ក្រុមហ៊ុន NEGOCIA ក្នុង​គោល​បំណង​ដើរតួនាទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​លក់រាយ និង ចែកចាយ​នូ​វ​ផលិតផល​ឧស្សាហកម្ម​ដែលមាន​ស្តង់ដា​អន្តរជាតិ មាន​ភាព​ច្នៃប្រឌិត និង ផ្តល់​តម្លៃ​ស្នូល ខណៈដែល​ទាំងអស់គ្នា​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការចូលរួម​ចំណែក​ដល់​ការ​អភិ​វ​ឌ្ឍ​ប្រទេស​កម្ពុជា​។ យើង​មាន​ការលូតលាស់​យ៉ាង​ឆាប់រ​ហ័​ស ដែល​បាន​បង្កើត​នៅ​ហាង​របស់​ខ្លួន​ចំនួន ៥ ទីតាំង និង​មាន​បុគ្គលិក​ប្រមាណ ៣០ រូប​។

ការ​វិនិយោគ​ទៅលើ​ក្រុមហ៊ុន សាន​ដា​រ៉ា (SANDARA) បាន​សបញ្ជាក់​ឲ្យ​ឃើញថា ស​ម្ព័​ន្ធ​សហគ្រាស​ចំ​រុះ​កាណាឌីយ៉ា កំពុងឈាន​ចូលទៅក្នុង​ទីផ្សារ​លក់រាយ និង​ចែកចាយ​នូ​វ​ផលិតផល​ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ស​ម្ព័​ន្ធ​សហគ្រាស​ចំ​រុះ​កាណាឌីយ៉ា មិន​ត្រឹមតែ​វិនិយោគលើ​វិ​ស័​យ​ធនាគារ​, ហិរញ្ញវត្ថុ​, បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​, ធានា​រ៉ាប់​រង​, អចល​ន​ទ្រ​ព្យ​, សំណង់​, ហេ​ដ្ឋា​រចនាសម្ព័​ន្ធ​, ផ្សារ​ទំនើប​, កន្លែង​កំសាន្ត​, បដិសណ្ឋារកិច្ច​, វិស័យ​អប់​រំ​, វិស័យ​កសិកម្ម ដែល​មាន​បុគ្គលិក​ប្រមាណ​ជាង ១​ម៉ឺន​នាក់​។​

លោក Thierry Tea នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន សាន​ដា​រ៉ា (SANDARA) បាន​បន្ថែមថា​៖ “​នេះ​ជា​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​សម្រាប់​ក្រុមការងារ​យើង​ដែល​បាន​នាំមក​នូ​វ​ម៉ាក PANDORA ដែល​ជា​ម៉ាក​គ្រឿង​អ​ល​ង្កា​រល្បី​នៅលើ​ពិ​ភព​លោក​ដែល​មាន​ការ​លក់​រហូត​ដល់ ៣.៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ គោល​បំណង​របស់​យើង គឺ​ផ្តល់​នូ​វ​ផលិតផល​ប្រកបដោយ​ប្រណិត​ភាព តម្លៃ​សម​រ​ម្យ សម្រាប់​ប្រជា​ជន​កម្ពុជា​ដែល​មាន​កំរិតជីវភាពម​ធ្យ​ម​។ យើង​នឹង​ខិត​ខំប្រឹងប្រែង​បន្ត​ទៀ​ត ដើម្បី​ផ្តល់​នូ​វ​ផលិតផល​មាន​គុណភាព​ខ្ពស់ ដែល​អតិ​ថិ​ជន​អាច​រកបាន​នៅ​ប្រទេស​ជាង ១០០ ក្នុង​ទូទាំង​ពិ​ភព​លោក​។​”

អត្ថបទ៖ ថា ម៉ាលីដា