ចាំយូរមែនទេ? រឿងភាគខ្មែរសម្តែងដោយតារាល្បីៗ២ប្រទេសរួមគ្នា បញ្ចាំងលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ

  • 2018-12-07 09:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ខ្មែរ «អាថ៌កំបាំងត្រីសូល៍» ដែល​សហការ​ផលិត​រវាង​២​ប្រទេស​រួម​គ្នា​ មាន​កម្ពុជា ថៃ នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន នា​ចុង​ឆ្នាំ​២០១៨​នេះ​ហើយ។ រឿង​នេះ​មាន​តួ​សម្តែង​៣គូ​សំខាន់ៗ ក្នុង​នោះ​មាន​តារា​សម្តែង​ខ្មែរ​២គូ និង​ថៃ​១គូ។ តារា​សម្តែង​ខ្មែរ​មាន​ដូច​ជា លោកខាត់ វៃហាំង កញ្ញា យូប៊ីន លោក យឹម ណារ៉ា កញ្ញា មឿន ផាណែត និង​តារា​សម្តែង​ថៃ​រួម​មាន ផេត និងមៃ។

តារាសម្តែងខ្មែរ ខាត់ វៃហាំង និង ស៊ីន យូប៊ីន
តារាសម្តែងថៃ ផេត និងមៃ

ភីអិនអិន សម្រេច​ផលិត​រឿង «អាថ៍កំបាំងត្រីសូល៍» ជាមួយ​ផលិតករ​ថៃ និង​តារា​ថៃ គឺ​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ទីផ្សារ នេះ​​បើ​តាម​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍ ភីអិនអិន បាន​ប្រាប់​មក​កាន់​អ្នក​សារព័ត៌មាន។  

«អាថ៍កំបាំងត្រីសូល៍» គឺ​ជា​រឿង​ភាគ​ដែល​ផ្តល់​នូវ​រសជាតិ​ថ្មី និង​ប្លែក​ពី​រឿង​ភាគ​ខ្មែរ​មុនៗ​ដែល​ធ្លាប់​ចាក់​ផ្សាយ​នៅ ភីអិនអិន ដោយ​មាន​លាយ​បញ្ចូល​គ្រប់​រសជាតិ ​មាន​ទាំង​ការ​ប្រើ​យុទ្ធសិល្ប៍ វាយ​ប្រហារ ស្នេហា និង​បង្កប់​នូវ​អាថ៌​កំបាំង​ជា​ច្រើន បង្កើត​ជា​ចម្ងល់​ដល់​ទស្សនិកជន។

«អាថ៌កំបាំងត្រីសូល៍» នឹង​ចាក់​ផ្សាយ​ឆាប់ៗ​នេះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន រៀងរាល់​ថ្ងៃចន្ទ-ពុធ វេលា​ម៉ោង៨:០០-៩:០០យប់ បន្ទាប់​ពី​រឿង «កន្ទោងខៀវ»៕   ទស្សនា​ឈុត​ខ្លី​ រឿង «អាថ៌កំបាំងត្រីសូល៍» ខាងក្រោមនេះ៖

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម