ថ្ងៃ​នេះ ស៊ឹម​ ប៊ុនស្រ៊ន់​ វ៉ៃនៅថៃ​ជឿជាក់​លើ​ខ្លួន​ឯង​បានលទ្ធផលល្អ

  • 2018-12-09 01:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​​គុន​ខ្មែរ ស៊ឹម​ ប៊ុនស្រ៊ន់​ មិន​បាន​ឡើង​ប្រកួត​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ប៉ុន្តែ​មិន​មាន​ន័យ​ថា រូប​គេ​​យក​ពេល​ឈប់​សម្រាក​នោះ​ទេ​ តាម​ពិត​នៅ​សម្ងំ​ហាត់​បន្ថែម​វិជ្ជា​គុន​​រាល់​ថ្ងៃ​នេះ​ត្រៀម​ការ​ប្រកួត​​ដែល​មក​ដល់​ថ្ងៃ​អាទិត្យ​នៅ​ប្រទេស​ថៃ។​

កីឡាករ ស៊ឹម​ ប៊ុនស្រ៊ន់

​សម្ដី​របស់​ ប៊ុនស្រ៊ន់​ ៖«ពេល​​​អត់​ទាន់​មាន​គូ​​ប្រកួត​ ខ្ញុំ​យក​ពេល​ផ្ដោត​ទៅ​លើ​ផ្នែក​កសិកម្ម​ ប៉ុន្តែ​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​មក​ហាត់​មួយ​អាទិត្យ​ ៥ថ្ងៃ​ដែរ​ ដើម្បី​កុំ​ឲ្យ​ស្រក​សាច់ដុំ​ និង​​រក្សា​កម្លាំង​ថេរ។​ ខ្ញុំ​ចង់​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​មុន​នឹង​គេ​ហៅ​ឲ្យ​ប្រកួត។​ តែ​ឥឡូវ​ គេ​ចាប់​គូ​ឲ្យ​ខ្ញុំ​ អី​ចឹង​ខ្ញុំ​មក​ហ្វឹកហាត់​រាល់​ថ្ងៃ​តែ​ម្ដង»។​

ប៊ុនស្រ៊ន់ កាលមានរបួស

«ខ្ញុំ​ហ្វឹកហាត់​ត្រៀម​បាន​សព្វ​គ្រប់​ហើយ​ ដើម្បី​​​ឡើងសង្វៀន​ថ្ងៃ​នេះ។​ ការ​ឈរ​វាយ​សេរី ​ខ្ញុំ​​មាន​អាវុធ​​ធ្ងន់​​ជាង​មុន​ ទាំង​ជើង​ធាក់​ កណ្តាប់​ដៃ​​ ហើយ​​គោលជំហរ​ក៏​រឹង​​មាំ​ដែរ។​ បើ​ឲ្យ​ផ្ដួល​គេ​ឲ្យ​សន្លប់​គិត​ថា​មិន​អាច​ទៅ​រួច​ទេ​ ប៉ុន្តែ​អាច​ជឿជាក់​ថា ​យក​ឈ្នះ​លើ​ពិន្ទុ​បាន។​ ម្ដង​នេះ​ ខ្ញុំ​អត់​ខ្លាច​សោះ​តែ​ម្ដង​ មាន​ទំនុក​ចិត្តខ្លាំង​លើ​ខ្លួនឯង»។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ចាម​បន្ត​​ថា​ ធ្វើ​ជា​កីឡាករ​ប្រដាល់​អាជីព​នៅ​កម្ពុជា​ ពិតជា​លំបាក​បន្តិច​ តែ​យ៉ាងណា​ខ្លួន​តាំង​ចិត្ត​តស៊ូ​ និង​ផ្ដល់​ភាព​វិជ្ជមាន​ដល់​ខ្លួន​ឯង​ជានិច្ច។​ រូប​គេ​​វ៉ៃ​​នៅ​បាងកក​ថ្ងៃទី​៩​ ធ្នូ​​នេះ​ នឹង​យក​ជ័យជម្នះ​ឲ្យ​ប្រទេស​កម្ពុជា​ឲ្យ​បាន។​

កម្មវិធីប្រកួតនៅ Super Champ

ស៊ឹម​ ប៊ុនស្រ៊ន់​ ជា​អ្នក​ប្រដាល់​ MMA​ និង​គុន​ខ្មែរ​ របស់​កម្ពុជា​ បាន​វិល​ចូល​សង្វៀន​ប្រកួត​វិញ​ហើយ​ បន្ទាប់​ពី​ឈប់​សម្រាក​រយៈ​ពេល​ជាង​១​កន្លង​ទៅ​នេះ​ដោយ​សារ​របួស។​ បច្ចុប្បន្ន​នេះ​កំពុង​នៅ​ប្រទេស​ថៃ​ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​កម្មវិធី​ Super Champ​ នា​ថ្ងៃ​អាទិត្យ​នេះ​ហើយ៕​

អត្ថបទ៖ Matias Andres

អត្ថបទថ្មី