សប្បាយមែន! តារាច្រើនរូបជួបជុំគ្នាក្នុងពិធីឡើងវីឡាថ្មី ដួង ហ្សូរីដា តម្លៃរាប់សិបម៉ឺនដុល្លារ​

  • 2018-12-07 10:14:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ពិធីការិនី ដួង ហ្សូរីដា និង​ក្រុម​គ្រួសារ បាន​ធ្វើ​ពិធី​សូត្រមន្ត ជប់លៀង​ឡើង​វីឡា​ថ្មី​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ យ៉ាង​សប្បាយ​រីករាយ ដោយ​មាន​ការ​ចូលរួម​ពី​សាច់ញាតិ មិត្ត​រួម​អាជីព​សិល្បៈ និង​មុខ​ជំនួញ​ជា​ច្រើន​រូប។

ដួង ហ្សូរីដា និងក្រុមគ្រួសារ
វីឡាថ្មីរបស់ ដួង ហ្សូរីដា

រៀបរាប់​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ប្រធាន​ក្រុម Super Model អះ​អាង​ពិធី​នេះ​គ្រាន់​ជា​កម្មវិធី​តូចតាច​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ មិន​មាន​ការ​បោះ​លិខិត​អញ្ញើញ​ភ្ញៀវ​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្តី គេ​សង្កត​ឃើញ វត្តមាន​សិល្បករ សិល្បការិនី និង​ដៃ​គូ​ជំនួញ​ច្រើន​រូប​ចូល​រួម​អបអរសាទរ​ក្នុង​ថ្ងៃ​ ឡើង​គេហដ្ឋាន​ថ្មី តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ដែល​មាន​ការ​រៀបចំ​តុប​តែង​រូបភាព ផ្ទាំង​គំនូរ និង​គ្រឿងសង្ហារឹម​ទាន់​សម័យ គួរ​ឲ្យ​ចង់​រស់​នៅ។

តោះ! កុំបង្អង់​យូរ ទៅ​ទស្សនា​សកម្មភាព​តារា​ល្បីៗ​ចូល​រួម​ក្នុង​ពិធី​ឡើងវីឡា​ថ្មី​របស់​ពិធីការិនី ដួង ហ្សូរីដា ទាំង​អស់​គ្នា។

រូបភាព៖ Leng Noreak Mongkul 


អត្ថបទ៖ ដេត ធន្នី