បាក់ចិត្ត​ស្តូក! បើ Apple ដាក់​ចិត្ត​បន្ថែម​ចំណុច​រសើប​ទាំង ៥ នេះ​លើ AirPods 2

  • 2018-12-07 11:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPods បាន​ប្រែ​ក្លាយ​ជា​កាស​ឥត​ខ្សែ​ដ៏​ពេញ​និយម​មួយ​ចាប់​តាំង​ពី​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​ជាមួយ​ជំនាន់ iPhone 7/7 Plus កាល​ពី​ឆ្នាំ ២០១៦។ ប៉ុន្តែ​វា​បាន​ខកខាន​វិវត្តន៍​រយៈ​ពេល ២ ឆ្នាំ​មក​ហើយ រហូត​ថ្មីៗ​នេះ​មាន​ការ​ផ្ទុះ​ចចាមអារ៉ាម​ថា Apple នឹង​គិតគូរ​សារ​ជា​ថ្មី​ក្នុង​ការ​ចេញ​ផ្សាយ AirPods 2 នា​ដើម​ឆ្នាំ ២០១៩ ខាង​មុខ។

ក្នុង​នោះ​ក៏​មាន​ចំណុច​រសើប​ ៥ ដែល​អតិថិជន​និង​អ្នក​ជំនាញ​ផ្តល់​យោបល់​ចង់​ឲ្យ Apple ធ្វើ​ការ​កែប្រែ៖

៥.ការ​បញ្ជា​កាន់​តែ​ពិសេស:

ការ​រចនា​រូបរាង​សាមញ្ញ​អាច​ទទួល​យក​បាន ប៉ុន្តែ​មុខងារ​ឆ្លាតវៃ​ក្នុង​ការ​បញ្ជា​ពោល​ដូច​ជា​ការ​ផ្លាស់ប្តូរ​សំឡេង​ចុះ​ឡើង ចាំ​បាច់​អ្នក​ត្រូវ​គោះ​ឧបករណ៍​និង​និយាយ​ប្រាប់ Siri ពោល​គឺ​រាង​ស្មុគស្មាញ​បន្តិច។ តាម​ការ​ណែនាំ​លើ Reddit ចង់​ឲ្យ Apple បន្ថែម​មុខងារ Touch-sensitive ដែល​អតិថិជន​ត្រឹម​ប្រើ​សកម្មភាព​សាមញ្ញ​ណា​មួយ​ដូច​ជា "Tap and Slide” ក្នុង​ការ​ផ្លាស់ប្តូរ​ជា​ដើម។

៤.ការ​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ:

កាស​ឥត​ខ្សែ​សព្វថ្ងៃ​បើ​មើល​ទៅ​គូ​ប្រជែង​ខាង​ក្រៅ ភាគ​ច្រើន​ក្រៅ​ពី​មាន​គុណភាព​សំឡេង​ងំ​ល្អ​ទៀត​សោត​ក៏​បង្កប់​មុខងារ​ការពារ​សំឡេង​រំខាន​ពី​ខាង​ក្រៅ។ Noise Cancellation ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​រំពឹង​ទុក​សម្រាប់​ឆ្នាំ​ក្រោយ។

៣.ជម្រើស​ពណ៌​ថ្មី:

ត្រឹម​ពណ៌​ស​មួយ​មុខ​មើល​ទៅ​ឆាប់​សាំ​ភ្នែក មួយ​ទៀត​ឆាប់​ប្រឡាក់​ទៀត​ផង បែប​នេះ​បើ​មាន​ជម្រើស​ពណ៌​ខ្មៅ (Black) ឬ​ប្រផេះ (Space Gray) ដូច​ជំនាន់ iPhone ក៏​ជា​ជម្រើស​ល្អ។ ជាង​នេះ​ទៅ​ទៀត​បើ​មាន​ជំនាន់ (PRODUCT)RED ឬ​កូន​កាត់ iPhone XR ទៀត​នោះ ដឹង​តែ​កប់​ខ្លាំង​តែ​ម្តង។

២.អាវក្រោះ​ការពារ​ទឹក:

អ្នក​ប្រើ AirPods ភាគ​ច្រើន​មិន​អាច​លេង​កាស​ឥត​ខ្សែ​នេះ​ជាមួយ​ទឹក​កម្រិត​ខ្លាំង​បាន​ទេ សោត​យ៉ាង​ដូច​ជា​នៅ​ក្រោម​ភ្លៀង ពិត​ជា​ជួប​បញ្ហា​មិន​ខាន។ ស្ថិត​ក្នុង​តម្លៃ​ ១ សន្លឹក​កន្លះ Apple គួរ​តែ​លៃលក​កែច្នៃ​មុខងារ​ការពារ​ទឹក​សម្រាប់ AirPods ជំនាន់​ក្រោយ។

១.ជម្រើស​ទំហំ​ច្រើន​ជាង​មុន:

មិន​មែន​ទម្រង់​ត្រចៀក​អតិថិជន​រាល់​គ្នា​សុទ្ធ​តែ​ដូច​គ្នា​ទេ ព្រោះ​ពេល​ខ្លះ​ក៏​តូច​ជាង​ឬ​ធំ​ជាង ពោល​គឺ​មិន​សម​ប្រកប​ក្នុង​ការ​ប្រើប្រាស់។ សម្រាប់​ក្រុមហ៊ុន​ផលិត​គួរ​គិត​ឲ្យ​បាន​ច្បាស់​ក្នុង​ការ​បន្ថែម​ជម្រើស​ទំហំ​លើស​ពី​មួយ ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ជ្រើសរើស៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា