អាសូរណាស់! អាប៉ោយចៅតា ស្ថានភាពកាន់តែគួរធ្ងន់ធ្ងរខ្លាំង ដង្ហោយចង់ជួបអ្នកសិល្បៈមួយចំនួន
- 2018-12-07 12:09:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរណាស់! អាប៉ោយចៅតា ស្ថានភាពកាន់តែគួរធ្ងន់ធ្ងរខ្លាំង ដង្ហោយចង់ជួបអ្នកសិល្បៈមួយចំនួន
ចន្លោះមិនឃើញ
ស្ថានភាពរបស់អាប៉ោយចៅតា ដែលកំពុងដេកឈឺជំងឺតម្រង់នាម និងខ្វះឈាមនោះ បានវិវត្តកាន់តែគួរឲ្យបារម្ភ ខណៈវិនាទីនេះ រូបគេបានដង្ហោយរកមិត្តភ័ក្ដិសិល្បៈមួយចំនួន។ នេះបើតាមអ្នកនាង ខាត់ សុឃីម ដែលបានទៅសួរសុខទុក្ខផ្ទាល់នៅមន្ទីរពេទ្យព្រឹកនេះ។
“ហ៊ឺ...មើលទៅដូចជាមិនថយក្រោយទេ...មានតែទៅមុខ...គ្នាអ្នកអត់ណាស់ ម្ដាយលក់អស់ហើយ លក់នេះលក់នោះ លក់ម៉ូតូទៅ អីទៅ ផ្សែផ្សំមកអស់ហើយ ហើយឥឡូវហ្នឹងសួររកតែអ្នកសិល្បៈដែលធ្លាប់សម្ដែងជាមួយដូចជា សិរីមន្ត អាព្រែក សុបិន អីហ្នឹង...សួររករហូត!”។
អាប៉ោយចៅតា ដែលមានឈ្មោះដើម ញឹក កុសល បានចូលសម្រាកព្យាបាលជំងឺតម្រង់នោម និងខ្វះឈាមប្រមាណជាមកខែហើយនៅមន្ទីរពេទ្យព្រះកេតុមាលា។ ពាក់ព័ន្ធនឹងការធ្លាក់ខ្លួនឈឺរបស់តារាកម្សត់នេះ ខាត់ សុឃីម ត្រូវជាបងប្អូនជីទួតមួយនឹងគ្នានោះ បានរៀបរាប់ថា កាលពីនៅតូច អាប៉ោយចៅតា ធ្លាប់ត្រូវរ៉ឺម៉កម៉ូតូបើកកិនជើងខាងស្តាំហើយប៉ះតម្រង់នោម និងក្រលៀន។
គ្រោះថ្នាក់នោះ បានបណ្ដាលអោយហើមជើង និងនោមមិនចេញ។ តែពេលនោះក៏បានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះ ដោយបានព្យាបាលជាទៅហើយ ហើយក៏លែងចាប់អារម្មណ៍ មិននឹកស្មានថាមកដល់ពេលនេះជំងឺវាបានធ្វើទុក្ខឡើងវិញសោះ។ ខាត់ សុឃីម បន្ថែមថា ស្ថានភាពរបស់អាប៉ោយចៅតានាពេលនេះ កាន់តែអស់សង្ឃឹមហើយ ព្រោះខូចតម្រង់នោម និងក្រលៀន ឈានដល់ដំណាក់កាលលាងឈាមទៅហើយ។
“តាមមើលទៅ ទំនងមិនថយក្រោយទេ ប្រហែលកាន់ទៅមុខហើយ...គ្រូពេទ្យថា តម្រង់នោមវាខូចខ្ទេចអស់ទៅហើយ កែមិនបានទេ ហ៊ឺ...គ្នាអត់ផង!!!”។ ដោយសារតែបែបនេះ តារាប្រជាប្រិយ លើកឡើងបន្តថា សម្រាប់បងប្អូនសិល្បៈដែលរាប់អាន ពិសេសអ្នកដែល អ្នកជំងឺដង្ហោយរក បើអាច សូមទៅសួរសុខទុក្ខគ្នាផង ព្រោះស្ថានភាពរបស់អាប៉ោយ ស្ថិតក្នុងដំណាក់កាលគួរឲ្យបារម្ភខ្លាំង។
បច្ចុប្បន្ន ញឹក កុសល ហៅ អាប៉ោយចៅតា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ ឬពេទ្យទាហាន ស្ថិតនៅខាងជើងវត្តភ្នំ៕