Holding នឹង​ខកខាន​លេង​ក្នុង​ប្រកួត​របស់​ Arsenal រយៈពេល​ជា​ច្រើន​ខែ

  • 2018-12-07 13:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អម្បាញ់មិញ​នេះ ក្លឹប​ Arsenal បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា​ ខ្សែ​ការពារ​របស់​ខ្លួន​ កីឡាករ​ Rob Holding នឹង​អវត្តមាន​ពី​ទីលាន​រយៈពេល​ពី ៦​ខែ ទៅ ៩​ខែ​ ដោយ​សារ​តែ​ដាច់​សរសៃ​សន្លាក់​នៅ​ជង្គង់​ឆ្វេង​របស់​គេ ដែល​កើត​ឡើង​ប្រកួត​ប៉ះ Manchester United។

កីឡាករ​រូប​នេះ នឹង​ធ្វើ​ការ​វះ​កាត់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្លឹប​។ ការ​របួស​របស់ Holding បាន​បង្ក​ជា​វិបត្តិ​ខ្សែ​ការពារ​របស់​លោក Unai Emery ពីព្រោះ​ថា​ មាន​តែ​ខ្សែ​ការពារ​កណ្ដាល​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ គឺ​ Sokratis Papastathopoulos និង Shkodran Mustafi ដែល​មាន​កាយសម្បទា​ល្អ។

សូម​បញ្ជាក់​ថា​ Holding បាន​ចាប់​ផ្ដើម​ក្នុង​ជម្រើស​ ១១​នាក់​ដំបូង​របស់ Arsenal ក្នុង​ ៩​ប្រកួត​ចុង​ក្រោយ​ និង​ជា​កីឡាករ​សំខាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​ Arsenal បន្ត​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ក្លឹប នៅ​លីគ​កំពូល​អង់គ្លេស។

តាំង​ពី​ផ្ទេរ​មក​ Arsenal ក្នុង​ឆ្នាំ ២០១៦​មក ខ្សែ​ការពារ Rob Holding បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បាន​ ៥៩​ប្រកួត​គ្រប់​កម្មវិធី៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម