ក្រុម​ហ៊ុន​ពីរ រួម​គ្នា​ធ្វើ​យុទ្ធនាការ​មនុស្ស​ធម៌ និង​បរិច្ចាគ​ថវិកា ៤០លាន​រៀល ដល់​អង្គការ​ស្នាម​ញញឹម​កម្ពុជា

  • 2018-12-07 16:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន​ចែកចាយ​ TSNR Co., Ltd បាន​បរិច្ចាគ​ថវិកា​ ៤០ លាន​រៀល​ដល់ ​អង្គការ​ស្នាម​ញញឹម​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៥ ខែធ្នូ ឆ្នាំ​២០១៨។ ការងារ​មនុស្សធម៌​នេះ​ជា​យុទ្ធនាការ​សប្បុរស​ធម៌ “3L សម្រាប់​កុមារ​កម្ពុជា”​ ដែល​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​បរិច្ចាគ​ថវិកា​ពី​យុទ្ធនាការ​សប្បុរសធម៌ “3L សម្រាប់​កុមារ​កម្ពុជា” រដូវ​កាល​ទី ៣ ទៅ​អង្គការ​ស្នាម​ញញឹម​កម្ពុជា ចំនួន ៤០ លាន​រៀល​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​កុមារ​កម្ពុជា​ដែល​ខ្វះខាត គ្មាន​ទី​ពឹង ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ទទួល​បាន​ការ​ព្យាបាល​ ថែទាំ និង​មាន​ស្នាម​ញញឹម​ជាថ្មី មាន​ភាព​ក្លាហាន​ចូលរួម​ក្នុង​សង្គម។ ឆ្នាំ​នេះ ការ​បរិច្ចាគ​ថវិកា​​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​សហការ​គ្នា​រវាង អ្នកគាំទ្រ​​ ទំព័រ​ហ្វេសប៊ុក​របស់ “ស៊ូគូប៊ូស៊ុ” ​​** “Hi-Herb**” និង KODOMO (កូដូមុ) ផងដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​បន្ត​ទៀត​ថា គំនិត​ផ្ដួចផ្ដើម និង​ចក្ខុវិស័យ​ នៃ​យុទ្ធនាការ​សប្បុរសធម៌ 3L (Life. Love. Laugh) សម្រាប់​កុមារ​កម្ពុជា​ គឺ​ក្នុង​គោល​​បំណង​ធ្វើ​ឲ្យ​គុណភាព​ នៃ​ជីវិត របស់​ពួកគេ មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​សង្គម​កម្ពុជា​ដោយ​ផ្ដល់​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​មាន​អត្ថន័យ​ធំធេង​ខ្លាំង​ណាស់ និង​មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ផ្ដល់​ជូន​ នូវ​ស្នាម​ញញឹម​ ចំពោះ​យើង​ទាំង​អស់​គ្នា។

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ភាព​ល្បីល្បាញ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​បំផុត​ក្នុង​ការ​ផលិត​នូវ​ផលិតផល​ប្រើប្រាស់​ក្នុង​គេហដ្ឋាន ដែល​មាន​គុណភាព​ល្អ​ជាច្រើន​ប្រភេទ​មាន​ដូចជា ផលិតផល សាប៊ូ​ដុស​ខ្លួន ស៊ូគូប៊ូស៊ុ ហ្វូម​លាងមុខ​ ស៊ូគូប៊ូស៊ុ ឡេ​លាប​ខ្លួន ស៊ូគូប៊ូស៊ុ ផលិតផល​ថែ​រក្សា​មាត់​ធ្មេញ​ដូចជា​ថ្នាំ​ដុសធ្មេញ ច្រាស​ដុស​ធ្មេញ​ម៉ាក Hi-Herb ព្រមទាំង​ផលិតផល​សម្រាប់​ទារក ម៉ាក កូដូមុ ផង​ដែរ៕