បាត់​យូរ! ​សាន ផា​និត ​ចេញ​ Trailer ​២​បទ​ផ្ទួន អង្រួន​ចិត្ត​អ្នក​ស្ដាប់

  • 2018-12-08 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងាត់​មួយ​រយៈ ​លោក សាន ​ផា​និត ​បាន​ត្រលប់​មក​វិញ​ជាមួយ​បទ​ចម្រៀង​ Original Song ២​បទ ​គឺ ​"​មាន​ជីវិត​ត្រូវ​តស៊ូ" ​និង ​បទ​"​ភ្លេង​ការ" យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត។

​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ ​ត្រូវ​បាន​ លោក សាន ​ផានិត​ អះ​អាង​ថា ​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខក​បំណង​ឡើយ ព្រោះ​ទាំង​បច្ចេកទេស​ថត ​សាច់​ភ្លេង ​ទំនុក​ច្រៀង ​សុទ្ធ​តែ​រៀប​ចំ​យ៉ាង សម្រិត​សម្រាំង​ជា​ពិសេស។

​អ្វី​កាន់​តែ​ចាប់​អារម្មណ៍​ទៀត​នោះ ​បទ​ចម្រៀង​"មាន​ជីវិត​ ត្រូវ​តស៊ូ​" ​​រ៉េប ដោយ​ ពូ ឃ្លាំង និង​ដឹក​នាំ​សម្ដែង​ដោយ ​​លោក ហេង ពិ​ទូ ​បង្កប់​ខ្លឹម​សារ​​អប់រំ​ដល់​សង្គម​ច្រើន ទាក់​ទង​នឹង​យុវជន​ដែល​ដើរ​ផ្លូវ​ខុស ​ហើយ​សង្គម​រើស​អើង​ជា​ដើម។ ។ ចំណែក បទ "​ភ្លេង​ការ​" ​ក៏​ប្រើ​ប្រាស់​បច្ចេកទេស​ថត មិន​ចាញ់​គ្នា​ដែរ ​ដោយ​បទ​មនោសញ្ចេតនា​នេះ ​ស្ដាប់​ហើយ​ ពីរោះ​ចាក់​ចំ​ដួង​ចិត្ត​យុវវ័យ​តែម្តង។ ​លោក សាន ផានិត បញ្ជាក់ថា Full MV ​របស់​ចម្រៀង​ថ្មី​២​បទ​នេះ ​នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ។

​​​ជា​ថ្មី​ម្ដង​ទៀត ម្ចាស់​បទ​"​​ទូរស័ព្ទ​ប្រាប់​ផង"​រូប​នេះ បាន​ដាក់​​ក្ដី​រំពឹង​យ៉ាង​មុត​​មាំ​ថា វត្តមាន​ជា​ថ្មី​​នៃ​បទ​ចម្រៀង​​២​បទ​នេះ ​ នឹង​​ធ្វើ​ឲ្យ​ទស្សនិកជន​​ភ្ញាក់ផ្អើល ព្រម​ទាំង​បន្ត​ការ​គាំ​ទ្រ​លើ​​រូប​លោក​​វិញ​ជាក់​ជា​មិន​ខាន៕

សូម​ទស្សនា Trailer ​បទ​ចម្រៀង​ទាំង​ពី​រ​បទ៖

បទ "មាន​ជីវិត ត្រូវ​តស៊ូ"

បទ "ភ្លេងការ"

អត្ថបទ៖ លឹម សុនា