មិនចេះ ក៏ត្រូវរៀនញ៊ាំ! “ជីវ៉ាន់ស៊ុយ” ប្រសើរណាស់សម្រាប់សុខភាព អាចដោះស្រាយបញ្ហាទាំងនេះ

  • 2018-12-08 02:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវ៉ាន់ស៊ុយ ​ជា​ដំណាំ​មួយ​ប្រភេទ​ដែលមាន​ប្រយោជន៍​ច្រើន ហើយតែងត្រូវបានយកមកប្រើជា​គ្រឿងផ្សំ​សម្រាប់​មុខ​ម្ហូប​ស្ទើរ​គ្រប់​ប្រភេទដើម្បី​បន្ថែម​ក្លិន បង្កើនឱជារស និង​បង្កើនសោភ័ណភាព​ក្នុង​អាហារ​ផ្សេងៗ។ អ្វីដែលពិសេសនោះ ជីវ៉ាន់ស៊ុយ គឺសម្បូរ ហើយងាយនឹងរកបានណាស់នៅក្នុងប្រទេសកម្ពុជាយើង!

អ្នកជំនាញជាច្រើននិយាយថា ជីវ៉ាន់ស៊ុយ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, សារធាតុប្រឆាំងការរលាកក្នុងរាងកាយ, សារធាតុ diuretic, វីតាមីន s vitamins A, C, E និង K, សារធាតុ pyridoxine, សារធាតុ cobalamin, សារធាតុ niacin, សារធាតុ riboflavin, សារធាតុ pantothenic acid, ជាតិប៉ូតាស្យូម, ជាតិទង់ដែង, ជាតិស័ង្កសី, ជាតិម៉ាញ៉េស្យូម, ជាតិដែក, ជាតិម៉ង់កាណែស និងជាតិកាល់ស្យូម ដែលធ្វើឲ្យវាក្លាយជាបន្លែដ៏ប្រសើរបំផុតសម្រាប់រក្សាសុខភាពល្អរឹងមាំ។ ក្រៅពីបន្ថែមក្នុងអាហារ អ្នកអាចទាញយកអត្ថប្រយោជន៍ពេញលេញចេញពីជីវ៉ាន់ស៊ុយ ដោយយកវាធ្វើជាតែ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំដើម និងស្លឹកជីមួយចំនួន រួចដាក់ឆុងក្នុងទឹកក្ដៅមួយពែង ហើយស្រងកាកចេញមុននឹងទទួលទាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានជីវ៉ានស៊ុយចំពោះសុខភាព ៖

១. កាត់បន្ថយអាការៈជំងឺរលាកផ្លូវបង្ហូរនោមបង្កដោយមេរោគ

នោះក៏ព្រោះតែជីវ៉ាន់ស៊ុយ មានផ្ទុកសារធាតុ diuretic ជម្រុញមុខងារតម្រងនោមធ្វើឲ្យអ្នកនោមច្រើន ដូច្នេះបាក់តេរីដែលរីកលូតលាស់នៅក្នុងប្រព័ន្ធទឹកនោមដូចជា តម្រងនោម និងប្លោកនោម ក៏ត្រូវបានបញ្ចេញចោល។

២. បន្សាបជាតិពុលក្នុងឈាម

ជីវ៉ានស៊ុយ ជាប្រភពនៃសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ លើសពីនេះទៅទៀត ជីវ៉ាន់ស៊ុយ មានសមត្ថភាពកម្ចាត់ជាតិទឹកដែលលើសចេញពីរាងកាយដែលធ្វើឲ្យវាអាចបន្សាបជាតិពុលពីក្នុងឈាមគួរឲ្យកត់ សម្គាល់។ ជីវ៉ាន់ស៊ុយ ក៏មានប្រសិទ្ធិភាពកាត់បន្ថយសម្ពាធឈាមផងដែរតាមរយៈជាតិប៉ូតាស្យូមដែលវាមានផ្ទុក។

៣. ពង្រឹងសុខភាពឆ្អឹង

ជីវ៉ាន់ស៊ុយ ជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាពង្រឹងសុខភាពឆ្អឹងរឹងមាំ។ ហើយបន្លែនេះក៏មានផ្ទុកនូវវីតាមីន K សារធាតុចិញ្ចឹមយ៉ាងសំខាន់ជួយទប់ស្កាត់ជំងឺពុកឆ្អឹងផងដែរ។ អ្នកជំនាញជាច្រើននិយាយថា វីតាមីន k ជួយរក្សាជាតិកាល់ស្យូមនៅក្នុងឆ្អឹង។

៤. កាត់បន្ថយអាការៈឈឺសន្លាក់

ព្រោះតែគុណសម្បត្តិប្រឆាំងការរលាក នោះការទទួលទានជីវ៉ាន់ស៊ុយជាប្រចាំអាចកាត់បន្ថយការឈឺចាប់ និងហើមនៃសន្លាក់បាន។

៥. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ជីវ៉ាន់ស៊ុយ គឺជាជម្រើសនៃបន្លែដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកនូវសារធាតុដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

សារធាតុចិញ្ចឹមមួយចំនួនក្នុងជីវ៉ាន់ស៊ុយ រួមទាំង វីតាមីន C អាចជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើឲ្យអ្នកមិនងាយនឹងឈឺ ក៏ដូចជាឆ្លងមេរោគផ្សេងៗ៕

ប្រភព ៖ health.com.kh

អត្ថបទពេញនិយម