Trailer ដំបូងរឿង "Avengers 4" បញ្ចេញជាផ្លូវការ
- 2018-12-08 03:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Trailer ដំបូងរឿង "Avengers 4" បញ្ចេញជាផ្លូវការ
ចន្លោះមិនឃើញ
វីដេអូខ្លីដំបូងរឿង Avengers 4 ដែលមានចំណងជើងជាផ្លូវការថា "Avengers: Endgame” បានបញ្ចេញជាផ្លូវការហើយ ក្រោយការទន្ទឹងរង់ចាំពីសំណាក់ទស្សនិកជនអស់រាប់ខែមកនេះ។
វីដេអូនេះដែរ បង្ហាញពីរឿងរ៉ាវដែលបានកើតឡើងបន្ទាប់ពីរឿង "Avengers: Infinity War” បានបញ្ចប់ទៅដោយបន្សល់ជាចម្ងល់យ៉ាងច្រើនដល់អ្នកគាំទ្រនោះ។ តាមរយៈវីដេអូខ្លីដំបូងនេះដែរ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ Superheores មួយចំនួនដូចជា Iron Man, Captain America និង Thor ជាដើម បង្ហាញពីភាពសោកសៅ ចំពោះការបាត់បង់មិត្តជិតស្និទ្ធរបស់ពួកគេ ដែលបានរលាយទៅជាផេះផង់ អំឡុងពេលប្រយុទ្ធជាមួយ Thanos ក្នុងវគ្គមុននោះ៕
ទស្សនាវីដេអូខាងក្រោម៖