ជ័យជម្នះ​យប់​មិញ សុវណ្ណារី សាង​កំណត់ត្រា​ពិសេស​មួយ​សម្រាប់​ខ្លួន​ឯង

  • 2018-12-08 07:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មាន​មោទនភាព​មិន​ខុស​ពី​ចាន់ រតនា​លើ​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី​ កីឡាការិនី​ខ្មែរ​-អាមេរិក​ ឯម សុវណ្ណារី​ធ្វើ​បាន​ជ័យជម្នះ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ដំបូង​លើ​សង្វៀន ONE Championship។

កីឡា​ការិនី​វ័យ​២៦​ឆ្នាំ​​ដែល​វាយ​តំណាង​ឲ្យ​កម្ពុជា​បាន​បញ្ចប់​ដៃ​គូ​​ដែល​មាន​បទពិសោធន៍​ច្រើន​ជាង​ខ្លួន​  Iryna Kyselova ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​មួយ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​លឿន​បែប​នេះ​ សុវណ្ណារី​បាន​និយាយ​ពី​អារម្មណ៍​ខ្លួន​ថា នាង​ពិត​ជា​សប្បាយ​ចិត្ត ហើយ​ចំពោះ​ដៃ​គូ​ប្រកួត​លើក​នេះ​អាច​និយាយ​បាន​ថា​​ល្អ​ជាង​​ដៃ​គូ​មុន​ៗ។

ប៉ុន្តែ​រឿង​ដែល​កាន់​តែ​គូ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​ចំណោម​៣​ប្រកួត​កន្លង​ទៅ​គិត​ទាំង​ប្រកួត​នេះ សុវណ្ណារី​បាន​វាយ​ឲ្យ​ដៃ​គូ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​មួយ​ទាំង​អស់។ នេះ​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​សម្រាប់​សុវណ្ណារី​ផ្ទាល់ ហើយ​នាង​សង្ឃឹម​ប្រកួត​ៗ​អាច​នឹង​ធ្វើ​បាន​ល្អ​ដូច​នេះ​ទៀត។

ការ​ប្រកួត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ការ​ហោះហើរ​ជា​លើក​ដំបូង​របស់​កីឡា​ការិនី​កើត​លើ​ដី​សហរដ្ឋអាមេរិក​ ឯម សុវណ្ណារី​មក​កាន់​តំបន់​អាស៊ី​។ ពេល​អនាគត​នាង​ពិត​ជា​មាន​បំណង​ចង់​មក​ប្រទេស​កម្ពុជា​ណាស់៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ